ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​នៅ​ក្រៅប្រទេស​ជេរ​រាជរដ្ឋាភិបាល​ទាំង​មិនដឹង​ខ្លួន​កំពុង​បង់ប្រាក់​ឱ្យ​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ មួយ​ចំនួន​តូច​មាន​សញ្ជាតិ​បរទេស​តែងតែ​ជេរ​មក​រាជរដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​វិនិយោគ​សាងសង់​អ្វីមួយ​ទាំង​ពួក​គេ​មិនដឹង​ខ្លួន​បាន​កំពុង​តែ​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​ដែល​ខ្លួន​គេ​កំពុង​រស់នៅ សូ​ម្បី​តែ​ធ្វើ​ដំណើរ​ទៅ​ណា​ មក​​ណា​ក៏​ដោយ​។…

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ មួយ​ចំនួន​តូច​មាន​សញ្ជាតិ​បរទេស​តែងតែ​ជេរ​មក​រាជរដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​វិនិយោគ​សាងសង់​អ្វីមួយ​ទាំង​ពួក​គេ​មិនដឹង​ខ្លួន​បាន​កំពុង​តែ​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​ដែល​ខ្លួន​គេ​កំពុង​រស់នៅ សូ​ម្បី​តែ​ធ្វើ​ដំណើរ​ទៅ​ណា​ មក​​ណា​ក៏​ដោយ​។

សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ខណៈ​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​សួន​ទឹក ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែសីហា ឆ្នាំ​២០២០ នេះ​​ថា​ នៅ​លើក​ពិភពលោក​មិនមែន​ថា​ កម្ពុជា​បាន​ទទួលផល​ពី​រាល់ថ្ងៃ​តែ​ម្តង​ពី​ការ​វិយោគ​របស់​ឯកជន ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រមូល​ទិញ​មក​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​។

សម្តេច​បន្ត​ថា នៅ​ពេល​ទិញ​ហើយ ​រាជរដ្ឋាភិបាល​ធ្វើការ​ថែទាំ​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖«​នៅ​ពេល​យើង​មិន​ទាន់​មាន​លុយ​យើង​ឲ្យ​ត្រូវ​ឲ្យ​វិស័យ​ឯកជន​សាងសង់ ហើយ​នៅ​ពេល​យើង​មាន​លុយ​យើង​ទិញ​ពី​វិស័យ​ឯកជន​វិញ​។ ហើយ​មាន​បងប្អូន យើង មួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ​ហើយ​មាន​សញ្ជាតិ​បរទេស​នៅ​ក្រៅប្រទេស​តែងតែ​ជេរ​រាជរដ្ឋាភិបាល ទាំង​មិនដឹង​ថា​ខ្លួន​បង់ប្រាក់​ជូន​រដ្ឋាភិបាល​គេ សូ​ម្បី​តែ​ធ្វើ​ដំណើរ​ប៉ុន្មាន​គីឡូ ឈប់​បង់ប្រាក់​ឲ្យ​គេ តែ​មិន​ជេរ​នោះ​ទេ បែរមក​ជេរ​រដ្ឋាភិបាល​កម្ពុជា​វិញ​»​។

​ទាក់ទិន​នឹង​សួន​ទឹក ហ្គា​ឌិន​ស៊ី​ធី វិញ​សម្តេច​តេ​ជោ ក៏​បាន​កោ​ចសរ​សើ​ចំពោះ​ការ សាង សង​របស់​លោក ឧ​ញ្ញា លី យ៉ុ​ង​ផាត់ ដែល​បាន​ចំណាយ​ថវិការ សាងសង់​កន្លែង កម្សាន្ត​ជា ច្រើន​កន្លែង​ដួច​ជា​សួនសត្វ សូន​ទឹក​នេះ និង​កន្លែង​ផ្សេង​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ