ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​រឹបអូស​បាន​៤​ខេត្ត ត្រូវ​ដុត​កម្ទេច​ចោល​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ជា​អនុប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ២៦ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ជា​អនុប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ការ​យល់​ដឹង​ច្បាស់លាស់ នាំ​ឲ្យ​ការ​ថែទាំ​មាន​ប្រសិទ្ធភាព​» និង​ដុត​បំផ្លាញ​គ្រឿងញៀន​ចោល​ទម្ងន់​៩៣​គីឡូក្រាម​ដែល​ជា​វត្ថុ​តាំង​រឹបអូស​បាន​ចំនួន​៤​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​បរិវេណ​សកល​វិទ្យាល័យ​មាន​ជ័យ ស្ថិត​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ខេត្តបន្ទាយមានជ័យ​។

នា​ឱកាស​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ឯកឧត្តម លោក​ជំទាវ ប្រតិភូ​ក្រសួងយុត្តិធម៌ ប្រធាន​សាលាដំបូង ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​៤ រួម​មាន ៖ ខេត្តបន្ទាយមានជ័យ​, ខេត្តឧត្តរមានជ័យ​, ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ព្រមទាំង​ថ្នាក់​នាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ អភិបាលក្រុង​-​ស្រុក​៩ យុវជន និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ផង​ដែរ​។

តាម​របាយការណ៍​របស់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បទល្មើស​គ្រឿងញៀន​ចំនួន​៤​ខេត្ត រួច​មក ៖ ១-​ខេត្តបន្ទាយមានជ័យ មាន​គ្រឿងញៀន​ទម្ងន់​២៣​គីឡូក្រាម​, ២-​ខេត្តឧត្តរមានជ័យ មាន​គ្រឿងញៀន​ទម្ងន់​៩​គីឡូក្រាម​, ៣-​ខេត្តសៀមរាប មាន​គ្រឿងញៀន​ទម្ងន់​៥៨​គីឡូក្រាម និង​៤-​ខេត្តកំពង់ធំ មាន​គ្រឿងញៀន​ទម្ងន់​៦​ក្រាម​។ ដែល​ចំនួន​សរុប​គ្រឿងញៀន​ទាំងអស់​ដែល​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទាំង​ប្រភេទ​ទឹក គ្រាប់ ម្សៅ គឺ​សរុប​ទំងន់​៩៣​គីឡូក្រាម​ឯណោះ​។

លោក អ៊ុំ រាត្រី បាន​ប្រសាសន៍​ថា ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ការ​យល់​ដឹង​ច្បាស់លាស់ នាំ​ឲ្យ​ការ​ថែទាំ​មាន​ប្រសិទ្ធភាព​» គឺ​មាន​គោលបំណង​ចង់​ពញ្ញាក់​ស្មារតី​យុវជន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ ពិសេស​លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​លើ​កិច្ចការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដូច​ភ្លៀងរលឹម​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​ការ​នឿយហត់​។

ថ្លែង​នា​ឱកាស​នោះ លោក កើត រិ​ទ្ធ បាន​មាន​ប្រសាសន៍​ជម្រុញ​ដល់​គ្រប់​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន ប្រទេស​ជិតខាង ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់​ចូល​មក​កម្ពុជា​តាម​ច្រកព្រំដែន ដែល​ចំណុច​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​ករណី​នេះ​។ ដោយ​ក្នុង​ឆ្នាំ​២០២០​នេះ យើង​រឹបអូស​បាន​គ្រឿងញៀន​បាន​ជាង​២​តោន ត្រូវ​បាន​ដុត​ក​ម្ចេ​ច​ចោល និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៦​ម៉ឺន​៧​ពាន់​នាក់​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា គ្រោះថ្នាក់​នៃ​គ្រឿងញៀន​មាន​៣​យ៉ាង​គឺ ៖ ១-​រង​គ្រោះ​សម្រាប់​ខ្លួនឯង បំផ្លាញ​អនាគត ខូច​ប្រាជ្ញា​ស្មារតី​, ២-​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ សហគមន៍ បង្ក​នូវ​ភាព​អសន្តិសុខ​ផ្សេង​ៗ​ដូច​ជា ៖ ករណី​លួច ឆក់ ប្លន់ ជាដើម​, និង​៣-​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ ដែល​ធ្វើ​ឲ្យះ​ប៉​ពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស បាត់បង់​ធនធានមនុស្ស សម្រាប់​ជួយ​កសាង​ប្រទេស​ជាតិ​។

ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​លើក​ឡើង​នូវ​វិធាន​ការណ៍​៣​យ៉ាង ៖ ១-​ផ្តើម​ចេញពី​ខ្លួនឯង ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿន​ញៀន កុំ​ចង់​សាក កុំ​ចង់​ដឹង ហើយ​ក៏​កុំ​ចង់​ភ្លក់​រសជាតិ​។ ២-​វិធី​សង្គ្រោះ​ខ្លួនឯង ដោយ​ទទួល​បាន​យក​សេវា​ព្យាបាល និង​បន្សាប​គ្រឿងញៀន និង​៣-​ត្រូវ​ណែនាំ​ទៅ​ដល់​មិត្ត​ភ​ត្កិ ក្រុម​គ្រួសារ សហគមន៍ ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុង​ប្រឆាំង​គ្រឿងញៀន បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ៖ ជន​ណា​ដែល​រត់ពន្ធ ចែកចាយ​គ្រឿងញៀន មិន​ថា​មានបុណ្យ​សក្តិ​ធំ​ប៉ុណ្ណា អាងខ្នង​ធំ​ប៉ុណ្ណា​ក៏​ដោយ មិន​ត្រូវ​បាន​លើកលែង​ឡើយ ត្រូវ​តែ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ