ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ជោគជ័យ! អ្នក​ត្រូវ​តែ​ធ្វើ​ដូចនេះ​ពេល​​មាន​អារម្មណ៍​ច្រណែន​អ្នក​ដទៃ​នៅ​កន្លែង​ការងារ

3 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​មានបទពិសោធន៍​ហើយ​នៅ​ពេល​ដែល​ឃើញ​មិត្ត​រួមការ​ងារ​របស់​អ្នក​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​អ្វីមួយ និង​គិត​ដោយ​ខ្លួនឯង​ថា «​ខ្ញុំ​ក៏​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គេ​ដែរ តែ​ហេតុ​អ្វី​បានជា​គេ​មានឱកាស​ច្រើន​ជាង​ខ្ញុំ?»។ គំនិត​ចាត់​ទុក​ខ្លួន​ជា​ជន​រង​គ្រោះ​នេះ​នឹង​នៅ​ជាប់​អ្នក​អស់​ពេល​ជា​យូរ និង​អាច​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​អ្នក ព្រមទាំង​លទ្ធផល​ការងារ​ផង​ដែរ​។ ទោះជា​វា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន​ដែល​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ទទួលស្គាល់​ពិតមែន​ក្តី អ្នក​ត្រូវ​ដឹង​ថា​វា​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង​លើ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​បែងចែក​មនុស្ស​ដែល​ជោគជ័យ…

អ្នក​ប្រហែលជា​ធ្លាប់​មានបទពិសោធន៍​ហើយ​នៅ​ពេល​ដែល​ឃើញ​មិត្ត​រួមការ​ងារ​របស់​អ្នក​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​អ្វីមួយ និង​គិត​ដោយ​ខ្លួនឯង​ថា «​ខ្ញុំ​ក៏​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គេ​ដែរ តែ​ហេតុ​អ្វី​បានជា​គេ​មានឱកាស​ច្រើន​ជាង​ខ្ញុំ?»។ គំនិត​ចាត់​ទុក​ខ្លួន​ជា​ជន​រង​គ្រោះ​នេះ​នឹង​នៅ​ជាប់​អ្នក​អស់​ពេល​ជា​យូរ និង​អាច​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​អ្នក ព្រមទាំង​លទ្ធផល​ការងារ​ផង​ដែរ​។

ទោះជា​វា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន​ដែល​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ទទួលស្គាល់​ពិតមែន​ក្តី អ្នក​ត្រូវ​ដឹង​ថា​វា​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង​លើ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​បែងចែក​មនុស្ស​ដែល​ជោគជ័យ និង​មនុស្ស​ដែល​បរាជ័យ​នោះ​គឺ​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការ​ទាំងនេះ​។

ខាងក្រោម​គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ច្រណែន​មិត្ត​រួមការ​ងារ​ដទៃ​នៅ​កន្លែងធ្វើការ​៖

១. វាយតម្លៃ
ព្យាយាម​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់​មុន​នឹង​វិភាគ​លើ​ការងារ​របស់​អ្នក​ដែល​អ្នកមាន​អារម្មណ៍​ច្រណែន​លើ​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​មើល​លើ​ការងារ​របស់​ពួក​គេ​ក្នុង​នាម​ជា​ដៃគូ​ប្រកួតប្រជែង​ឡើយ តែ​ជា​មិត្ត​រួមការ​ងារ​ទូទៅ​ដើម្បី​ដឹង​ថា​វា​ពិតជា​ល្អ​មែន​ឬទេ ហើយ​តើ​អ្នក​អាច​រៀនសូត្រ​អ្វីខ្លះ​បាន​ពី​មនុស្ស​ម្នាក់​នោះ?

មាន​ពេល​ខ្លះ​ទៀត មនុស្ស​មានសំណាង​ល្អ​ទើប​អាច​សម្រេច​បាន​នូវ​ការ​ជោគជ័យ​ទាំងនោះ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដទៃ​ឆ្លើយ​តប​ដោយ​វិជ្ជមាន ខណៈ​ដែល​អ្នក​បង្ហាញ​នូវ​ភាព​អវិជ្ជមាន​វិញ​នោះ វា​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​តែ​អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​អ្នក​ជះ​ឥទ្ធិពល​លើ​ការ​វាយតម្លៃ​របស់​អ្នក​ហើយ​។

២. យល់​ពី​រឿង​ផ្សេង​ៗ​នៅ​ពីក្រោយ​កិច្ចការ​ទាំងនោះ
មនុស្ស​ម្នាក់​ៗ​មាននូវ​រឿង​ដែល​អ្នក​ដទៃ​មើល​មិនឃើញ ដូច​ជា​ការ​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន និង​ការ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​មុន​នឹង​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​មើលឃើញ​ជាដើម​។ ប្រាកដ​ណាស់ មនុស្ស​មួយ​ចំនួន​ដែល​អ្នក​ច្រណែន​អាច​មក​ពី​ក្រុម​គ្រួសារ​អ្នកមាន ឬ​ស្គាល់​មនុស្ស​ជិត​ស្និទ្ធ​ក្នុង​ស្ថាប័ន​ការងារ​របស់​អ្នក​ពិតមែន ប៉ុន្តែ​ការ​ព្យាយាម​យល់​ដឹង​បន្ថែម​ពី​ពួក​គេ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​ច្រណែន​នឹង​ពួក​គេ​។

៣. ចែករំលែក​ភាព​ជោគជ័យ​របស់​ពួក​គេ
វា​អាច​ជា​អ្វី​ដែល​ពិបាក​ជាងគេ​ក្នុង​ការ​ធ្វើ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ជាងគេ​ដែរ​។ រាល់ពេល​ដែល​អ្នកមាន​អារម្មណ៍​ច្រណែន អ្នក​គួរតែ​អប​ពរ​សាទរ​អ្នក​ទាំងនោះ និង​ចែករំលែក​ដំណឹង​ល្អ​នេះ​ជាមួយ​អ្នក​ដទៃ​ព្រោះ​អ្នក​មិន​គួរ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ៗ​ថា​អ្នក​កំពុង​តែ​ច្រណែន​អ្នក​ទាំងនោះ​ទេ​៕ (យោង​តាម​ប្រភពពីwww.businessinsider.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ