ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សី​ងាវ​កក​បន្ត​ពូជ គឺ​ចាប់ពី​ខែ​មិ​នា រហូត​ដល់​ខែឧសភា ហេី​យ​ពង​ចំនួន​ពី២​ទៅ​៥​គ្រាប់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ងាវ​កក Stork-billed Kingfisher ជា​ប្រភេទ​ក្រុម​បក្សី ដែល​រស់នៅ​តំបន់​ដី​សេី​ម ហេី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ រួម​គ្នា​ដេី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា…

ខេត្តក្រចេះ ៖ ងាវ​កក Stork-billed Kingfisher ជា​ប្រភេទ​ក្រុម​បក្សី ដែល​រស់នៅ​តំបន់​ដី​សេី​ម ហេី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ រួម​គ្នា​ដេី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា បក្សី​ងាវ​កក មាន​ទំហំ​ពី ៣៧,៥-៤១​សង់ទីម៉ែត្រ មាន​មាឌធំ​ជាង​បក្សី​ចចាត​ដ៏​ទៃ ចំពុះ​ធំ​ក្រហម ចុង​ចំពុះ​រាង​ក្រ​ម៉ៅ បន្ទូលក្បាល​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ស្លាប​ពណ៌​ខៀវ និង​ចុង​ខ្នង​ពណ៌​ខៀវខ្ចី ។

បក្សី​ប្រភេទ​នេះ រស់នៅ​តាម​បឹង​ដែល​មាន​ដើមឈើ​ដុះ​រាយ​ប៉ាយ ឬ តាម​ស្ទឹង​ដែល​មាន​ព្រៃស្រោង ឬ ព្រៃរបោះ ។ ចំណែក​ការ​បន្ត​ពូជ​បក្សី​ងាវ​កក គឺ​ចាប់ពី​ខែ​មិ​នា រហូត​ដល់​ខែឧសភា ហេី​យ​ពង​ចំនួន​ពី ២ ទៅ ៥​គ្រាប់ ៕