ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លីវ សុ​ខុន ចាត់​ទុក​ការ​សរសេរ​ព័ត៌មាន​បែប​សន្តិភាព​ជា​ការ​ពង្រឹង​វប្បធម៌​អហិ.ង្សា​លើ​វិស័យ​ព័ត៌មាន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក លីវ សុ​ខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត សៀមរាប​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក និង​បិទ​វគ្គ​បណ្តុះបណ្តាល…

ខេត្តសៀមរាប ៖ លោក លីវ សុ​ខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត សៀមរាប​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក និង​បិទ​វគ្គ​បណ្តុះបណ្តាល ការ​សរសេរ​ព័ត៌មាន​បែប​សន្តិភាព​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ធ្វើ​ឡើង​រយៈពេល​ពេញ​១ ថ្ងៃ នា​ថ្ងៃ​ទី​១៤ ខែ សីហា ឆ្នាំ​២០២០ ។

លោក​បាន​អះអាង​ថា ការ​សរសេរ​ព័ត៌មាន​បែប​សន្តិភាព គឺជា​ការ​លាតត្រដាង​នូវ​ការ​ពិត និង ការ​ពង្រឹង​វប្បធម៌​អហិង្សា​លើ​វិស័យ​ព័ត៌មាន ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការ​ចេញផ្សាយ​ព័ត៌មាន​ក៏​មាន​ភាព​រហ័ស ជា​ពិសេស​បាន​ជួយ​ឱ្យ​អ្នក​សារព័ត៌មាន កំណត់​បាន​នូវ​ប្រភេទ​នៃ​ព័ត៌មាន សិក្សា​ពី​កត្តា​ប្រឈម​របស់​អ្នក​សារ ព័ត៌មាន និង​តម្រូវការ​អតិ​ភាព​សំខាន់​ៗ បាន​យល់​ដឹង​អំពី​ឧបករណ៍​មិន​បង្កទំនាស់ រួម​ទាំង​ជួយ​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព ស្តី​ពី​ការ​កសាង​សន្តិភាព និង​បំប្លែង​ទំនាស់ ដោយ​ផ្អែក​លើ​ការ​វិភាគ​រឿងរ៉ាវ​នា​ពេល​បច្ចុប្បន្ន ដើម្បី​កំណត់​យក​នូវ​យុទ្ធសាស្ត្រ​សម​ស្រប​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​សន្តិភាព ជៀសវាង​បង្ក​ផល​ប៉ះពាល់ និង​បង្ក​ជា​ទំនាស់​ក្រោយ​ពេល​ចុះ​ផ្សាយ ។

លោក លីវ សុ​ខុន បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បំពេញ​តួនាទី​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​សម្រេច​លទ្ធផល​បាន​យ៉ាង​ល្អ​ប្រសើរ ទៅ​តាម​គោលការណ៍ និង​ផែនការ​ណែនាំ​របស់​ក្រសួង និង​អាជ្ញាធរ​ខេត្ត​ក្នុង​កិច្ច សហការ សម្របសម្រួល​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​សម្របសម្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​ទាំងអស់ ក្នុង​ការ​មក​ចុះបញ្ជី​នៅ​មន្ទីរ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ការងារ ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​រៀបចំ​ប្រជុំ សិក្ខាសាលា​ដោយ​ប្រមូល​អ្នក សារព័ត៌មាន​ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច និង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រតិបត្តិការ​របស់​អ្នក​អ្នក​សារព័ត៌មាន ។​ល​។

ដូច្នេះ​តាម​រយៈ​នេះ សូម​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ច្បាប់ និង​ក្រម​សីល ធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន កាន់​ឯករាជ្យ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​មាន​តម្លាភាព និង​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ស្រប តា​មកា​រវិ​វត្ត​ថ្មី​ៗ​នៃ​បច្ចេកវិទ្យា ។

គួរ​រំលឹក​ថា ក្រោម​កិច្ច សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ហៅ​កាត់​ថា ACT បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​មាន​រយៈ ពេល​មួយ​ថ្ងៃ ស្ថី​ពី​ការ​សរសេរ​ព័ត៌មាន​បែប​សន្តិភាព​ជូន​ដល់​អ្នក​សារព័ត៌​មាននៅ​ក្នុង​ខេត្តសៀមរាប ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​កញ្ញា ស្រី សុធា​វី នាយិកា​អង្គការ ACT បានឱ្យ​ដឹង​ថា ACT គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​មិន​រក​ប្រាក់​កម្រៃ មិន​មាន​និន្នាការ​នយោបាយ ឬ​ចរិត​សាសនា​ណា មួយ​ឡើ​ដែល​បង្កើត​ឡើង​ដោយ​បុគ្គល​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ គ្នា​ដើម្បី​ផ្តល់​ជំនាញ​និង​ចំណេះដឹង​.​ក្នុង​វិស័យ​នៃ​ការ​ដោះស្រាយ​ទំនាស់ ការ​បំប្លែង​ទំនាស់ និង​ការ​កសាង​សន្តិភាព​ផ្តោត​ជា​សំខាន់​លើ​ការ​កសាង និង​ការ​ពង្រឹង​សមត្ថ ភាព​ផ្នែក​សន្តិភាព ដោយ​យក​ការ​វិភាគ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​ស្វែងរក​សកម្ម ភាព​ជា​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ទំនាស់ បង្កើន​ផល​សម្រេច​បាន​ដល់​កម្រិត​អតិបរមា​ឆ្ពោះទៅ​រក​សន្តិភាព​និង​ការ​អភិវឌ្ឍ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ