ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​សារិកាកែវ​គោ ឬ​រីកម្តង​មើល​ម៉េច​ដែរ ?

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សារិកាកែវ​គោ ឬ​រីក Common Myna ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ទីក្រុង និង​ជនបទ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។…

ខេត្តក្រចេះ ៖ សារិកាកែវ​គោ ឬ​រីក Common Myna ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ទីក្រុង និង​ជនបទ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដេ​ី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បញ្ជាក់​ថា បក្សី​សារិកាកែវ​គោ ឬ​រីក មាន​ទំហំ​ពី ២៤,៥-២៧​សង់ទីម៉ែត្រ មាន​ផ្ទាំង​ស្លាប និង​ដងខ្លួន​ពណ៌​ត្នោត​ក្រ​ម៉ៅ ក្បាល បំពង់ក និង​ផ្នែក​លេ​ី​ទ្រូង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ហេ​ី​យ​ស្បែក​មុខ​នៅ​ជាប់​ភ្នែក​ពណ៌​លឿង​ភ្លឺ ។

ដោយ​បក្សី​ប្រភេទ​នេះ​រស់នៅ​តាម​តំបន់​វាល តំបន់កសិកម្ម និង​ក្បែរ​លំនៅ​ដ្ឋា​ន ហេី​យ​ជា​រឿយ​ៗ​រកស៊ី​ចំណី​តាម​ហ្វូង ពិសេស​នៅ​តាម​វាលស្រែ ។ ចំណែក​ការ​បន្ត​ពូជ​បក្សី​សារិកាកែវ​គោ ឬ​រីក គឺ ពេញ​មួយ​ឆ្នាំ ៕