ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TWG Tea បង្ហាញពីជម្រើសនំសែនព្រះខែប្រណីត ផ្តល់ជូនភាពរីករាយដល់ក្រុមគ្រួសារអ្នកក្នុងឱកាសពិធីសែននំព្រះខែ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីសែននំព្រះខែ គឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមទៅដល់ការជួបជុំរបស់អ្នក TWG Tea តែងតែផ្ដល់ ជូននូវនំសែនព្រះខែដែលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់…

រាជធានីភ្នំពេញ ៖ ពិធីសែននំព្រះខែ គឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមទៅដល់ការជួបជុំរបស់អ្នក TWG Tea តែងតែផ្ដល់ ជូននូវនំសែនព្រះខែដែលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ។ នំសែនព្រះខែរបស់ ហាងតែប្រណីតដែលមានសាខាជុំវិញពិភពលោកនេះត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃតាមបែបប្រពៃណីជាមួយគ្រឿងផ្សំគុណភាពខ្ពស់ នាំចូលពីបរទេស នំសែនព្រះខែរបស់ TWG Tea ផ្តល់ជូននូវរសជាតិឆ្ងាញ់ប្លែកទាំងនំសំបកដុត និងសំបកព្រិល ។ TWG Tea ផ្តល់ជម្រើសនៃការវេចខ្ចប់ចំនួន ៣ប្រភេទ គឺប្រអប់ចំនួន ៤នំ ប្រអប់ចំនួន ២នំ តែមួយ និងប្រអប់ចំនួន ១នំ ។

This image has an empty alt attribute; its file name is b12c50caf5d5c503845930441f2c97c0-1024x683.jpg


នំព្រះខែសំបកដុតមាន ៤ រសជាតិ៖
– នំព្រះខែ Harvest ៖ មានលក្ខណៈពិសេសដែលមានសំបកក្រៀម ពណ៌ក្រម៉ៅនៅខាងក្រៅជាពិសេសមានស្នូលរសជាតិសណ្ដែកក្រហមលាយជាមួយតែ Matcha រួមផ្សំជាមួយកំទេចផ្លែអាល់ម៉ុន និងស្នូលឈូក ។
– នំព្រះខែ Jewel ៖ មានសំបកដុតរសជាតិសូកូឡា ដែលមានស្នូលរសជាតិឈូកស លាយជាមួយគ្រាប់ធញ្ញជាតិផ្សេងទៀត និងផ្សំជាមួយប្រភេទតែ Black Pagoda ។
– នំព្រះខែ Moonlight ៖ លក្ខណៈពិសេសទាក់ទាញរបស់វា គឺមានសំបកដុតពណ៌ទឹកមាសរួមផ្សំជាមួយនឹងស្នូលឈូកសលាយជាមួយតែ Sky Lantern និងដុំសុកូឡាសខ្មៅ នៅកណ្ដាល ។
– នំព្រះខែ Constellation ៖ និមិត្តសញ្ញានៃនំព្រះខែ Constellation ត្រូវបានរចនាឡើងដោយមានសំបកពណ៌លឿងព្រឿងៗប្រៀបបានទៅនឹងទឹកមាស ដែលមានស្នូលឈូកផ្សំជាមួយគ្រាប់ឪឡឹក និងប្រភេទតែ Singapore breakfast ដោយមានពងទាប្រៃជាស្នូលកណ្ដាលនៃនំ ។

This image has an empty alt attribute; its file name is 7422ae0592d3c22dc15601e92b651671-1024x724.jpg


នំព្រះខែសំបកព្រិលមាន ៤ រសជាតិ ៖
– នំព្រះខែសំបកព្រិលពណ៌ស ៖ ដែលមានការរួមផ្សំដោយស្នូលរសជាតិឈូកស រសជាតិផ្លែឈើ និងក្លិនផ្ការបស់តែ Sky Lantern ជាមួយដុំក្រែមសុកូឡាសនិងផ្លែប៊ឺរីនៅចំកណ្ដាលនំ ។
– នំព្រះខែសំបកព្រិលពណ៌ខ្មៅ៖ អាថ៍កំបាំងរបស់នំព្រះខែសំបកព្រិលពណ៌ខ្មៅមួយនេះ គឺមានការរួមផ្សំដ៏ល្អឥតខ្ជោះដោយស្នូលឈូកស និងស្នូលឈូកស្ករត្នោតលាយជាមួយនឹងតែ Breakfast Yuzu ដែលមានដុំក្រែមឈូកពណ៍ទឹកក្រូចនៅចំកណ្ដាល ។
– នំព្រះខែសំបកព្រិលពណ៍ទឹកក្រូច ៖ ភាពចែងចាំងដ៏ស្រទន់នៃនំព្រះខែសំបកព្រិលពណ៌ទឹកក្រូចមួយនេះ ផ្សំឡើងពីស្នូលរសជាតិឈូកស និងដុំសុកូឡាស លាយជាមួយនឹងតែបៃតង Houjicha រីឯបណ្ដូលខាងក្នុងគឺជាគ្រាប់សូកូឡាស និងបណ្ដុំផ្លែប៊ឺរី ។
– នំព្រះខែសំបកព្រិលពណ៌លឿង ៖ ភាពអស្ចារ្យនៃនំព្រះខែសំបកព្រិលពណ៌លឿងដែលផ្សំឡើងដោយស្លឹកតយនិងតែ Coconut ដែលមានស្នូលរសជាតិឈូកស និងស្នូលឈូកស្ករត្នោតបន្ថែមជាមួយក្រែមរសជាតិឈូកនិងសុកូឡាសនៅកណ្ដាល ។

This image has an empty alt attribute; its file name is f97f0efd36cf3f1659ed27861d1bbfe3-1024x724.jpg

រីករាយពិសារនំសែនព្រះខែជាច្រើនរសជាតិតាមចំណង់ចំណូលចិត្តរបស់លោកអ្នក និងក្រេបរសជាតិតែ TWG Sky Lantern ដែលជាប្រភេទតែបៃតងសម្រិតសម្រាងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការលាយបញ្ជូលគ្នារវាងផ្លែ ឈើរីខ្មៅ និងបណ្ដុំផ្កាកុលាបផ្សេងទៀត ដែលបង្កើតឲ្យមានរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ ប្រៀបបានជាតែដែលនាំមកនូវការចងចាំដ៏ល្អមួយ ។

This image has an empty alt attribute; its file name is 121e049923ad742762a1bdef62e8b321-1024x683.jpg


វេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូរក្នុងឱកាសបុណ្យសែនព្រះខែនេះ ។ នំព្រះខែ TWG Tea ទាំងអស់នេះ ត្រូវបានដាក់សម្រាប់ការកម៉្មង់ទុកជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសដូចជា ៖

• ទិញ ១០ប្រអប់ ថែមជូន ១ប្រអប់
• ទិញ ២០ប្រអប់ ថែមជូន ៣ប្រអប់
• ទិញ ៣០ប្រអប់ ថែមជូន ៥ប្រអប់
• ទិញ ៥០ប្រអប់ ថែមជូន ១០ប្រអប់
• ទិញ ១០០ប្រអប់ ថែមជូន ២២ប្រអប់

លើសពីនេះលោកអ្នកក៏អាចរីករាយជាមួយការបញ្ជុះតម្លៃ ៥% បន្ថែមចំពោះការប្រើប្រាស់ វីសាកាតមាស របស់ធនាគារវឌ្ឍនៈ ។ កម្មវិធីពិសេសនេះមាននៅ TWG Tea ផ្សារទំនើបវឌ្ឍនៈ កាពីតាល ជាន់ទី ១ និងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី ។ សម្រាប់ព័ត៌មានបន្ថែម ៖ ០១៥ ២៦៦ ៦៥៦ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ