ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ចិន​២៩​នាក់​ទៅ​កាន់​សាលាដំបូង ករណី​ជម្រិត​ទារប្រាក់​ជនជាតិ​ចិន​ដូច​គ្នា (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ បាន​ធ្វើការ​បញ្ជូន ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២៩​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ បាន​ធ្វើការ​បញ្ជូន ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២៩​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទ​ប្រ កាន់​ជា​ផ្លូវការ​ពាក់ព័ន្ធ​ករណី​ចាប់ជម្រិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​។ តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​មេបញ្ជាការ​រង​២​រូបគឺ៖

​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី និង​លោក​ឧត្តមសេនីយ៍ត្រី ផា​ន់ ដា​រ៉ា​វុ​ធ ក្រោម​ការ​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោ​ង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ដោយ​មានការ​សម្របសម្រួល ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន មួយ​ក្រុម កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

កិច្ចសហការ​ប្រតិបត្តិការ​នោះ បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩ នាក់ ស្រី​៣​នាក់ និង​រំដោះ​ជន​រង​គ្រោះ​៣​នាក់ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជនសង្ស័យ​បាន​ចាប់ ជន​រង​គ្រោះ​ដើម្បី​ជម្រិត​ទារប្រាក់​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​អស់នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ដូច្នោះ​សំណុំរឿង​នេះ​បាន និង​កំពុង​ស្ថិត​នៅ​ដំណាក់កាល ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ​នៅឡើយ​ទេ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ