ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រៀបចំ​ផ្ទៈ​សម្បែង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី

9 ឆ្នាំ មុន

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុងអំឡុងពេល​១៥​ថ្ងៃ​ដំបូង​នៃ​ប្រតិទិន​ចន្ទគតិ​របស់​ចិន ដែល​នៅ​លើ​ប្រតិទិន​លោក​ខាងលិច​មាន​ពេល​ខ្លះ​ចាប់ផ្តើម​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២១​មក​រា ដល់ ២១ កុម្ភៈ

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុងអំឡុងពេល​១៥​ថ្ងៃ​ដំបូង​នៃ​ប្រតិទិន​ចន្ទគតិ​របស់​ចិន ដែល​នៅ​លើ​ប្រតិទិន​លោក​ខាងលិច​មាន​ពេល​ខ្លះ​ចាប់ផ្តើម​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២១​មក​រា ដល់ ២១ កុម្ភៈ ដែល​មាន​ភាព​ខុស​គ្នា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ពិសេស​ក្នុង​ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ។ ចំណែក​របៀប​នៃ​ការ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​ក៏​មាន​មិន​តិច​ដែរ ដូច​ជា ការ​តុបតែង​ផ្ទះ​, ក្បួនព្យុហយាត្រា​, និង​ពិធីជប់លៀង​ដ៏​អស្ចារ្យ​មួយ​ជាដើម ។

ដូចនេះ​សូម​ណែនាំ​ពី​របៀប​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដូច​តទៅ ៖

ក​/​ការ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី
១-​សម្អាតផ្ទះ​សម្បែង​របស់​អ្នក​ឱ្យ​ស្អាត​។ ទំនៀមទម្លាប់​នេះ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ និង​ជឿជាក់​ថា ការ​សម្អាតផ្ទះ​របស់​អ្នក​ពេល​នេះ នឹង​ជម្រះ​ចេញ​នូវ​ឧ​ប​ទ្រុ​ព​ចង្រៃ​ចាក​ឆ្ងាយ​អស់ ដែល​កើត​មាន​ឡើង​កាលពី​ឆ្នាំ​ចាស់ ។ ម្យ៉ាង​ទៀត​ការ​សម្អាត​ក៏​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​ត្រៀម​រួច​ជា​ស្រេចការ​ទទួល​ពរ​ជ័យ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា កុំ​ព្យាយាម​សម្អាតផ្ទះ​អ្នក​ក្រោយ​ចូល​ឆ្នាំ​រួច​ឱ្យ​សោះ ។

២-​រៀបចំ​តុបតែង​ផ្ទះ​ជា​ពណ៌​ក្រហម ។ ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​លាភ​សំណង​ក្នុង​វប្បធម៌​ជនជាតិ​ចិន ហើយ​ជា​និច្ចកាល​វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​តែង​លំអ​ឆ្នាំ​ថ្មី​ដែរ ។ លេខ​៨​ក៏​ជា​និមិត្តរូប​នៃ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ផង​ដែរ ជាមួយនឹង​សុភាសិត​ចិន​ដែល​មាន​៨​ចុងចួន ។

៣-​រៀបចំ​ការ​តុបតែង​បន្ថែម​ដូច​ជា​អាហារ​មួយ​ចាន ផ្កា​ភ្ញី និង​កិច្ចការ​ដទៃ​ទៀត ។
-​ដាក់​ផ្កា​ភ្ញី​តាម​ផ្ទះ​ដូច​ជា​ផ្កាឈូក​ជាដើម ព្រោះ​វា​ជា​និមិត្តរូប​នៃ​ការ​ចាប់បដិសន្ធិ​ជា​ថ្មី ។
-​ដាក់​ក្រូចឃ្វិច​ក្នុង​ចាន​ជា​ដរាប ហើយ​ក្រូច​ដែល​នៅ​ទាំងមូល​គឺជា​ផ្លែ​ឈើ​ដែល​នាំ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។ ប្រើ​លេខ​គូ ហើយ​ញាំ​ុ​ជា​គូរ​ដូច​ជា​ចង្កឹះ​ទើប​នាំ​លាភ​សំណាង ។

-​ដាក់​ស្ករ​តាំង​ម៉ែ​៨​គ្រាប់​ក្នុង​ថាស ឬ​ស្ពក ដែល​រៀបចំ​ដាក់​សែនព្រេន​នេះ ។ ៨​គឺជា​លេខ​សំណាង ។ ស្ករ​គ្រាប់​ឬ​ស្ក​តាំង​ម៉ែ​ប្រពៃណី​ចិន​ធ្វើ​ឡើង​ពី​គ្រាប់​ផ្កាឈូក​, គ្រាប់​មាន​, សណ្តែក​, ដូង​, គ្រាប់​ឪឡឹក​ក្រហម ឬ​ស្ករ​ត្រសក់ស្រូវ​ជាដើម ។

៤-​សម្រួល​នូវ​រាន​ទទួល​ទេវតា​ឱ្យ​បាន​ស្អាត និង​រៀបរយ ។ រក្សា​ឥរិយា​បទ​របស់​អ្នក​ឱ្យ​ល្អ​បំផុត​ហើយ​ថ្វាយ​នូវ​ផ្លែ​ឈើ​ស្ករ​គ្រាប់​ទឹក និង​អាហារ​ដទៃ​ទៀត ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ដុត​ក្រដាសសែន​ក៏​មាន​៕