ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល​មិន​ធ្លាប់​មាន រវាង​ស្នងការ​នគរបាល​ខេត្ត​ និងក្រុម​អ្នក​សារព័ត៌មាន​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា រវាង​អ្នក​សារព័ត៌មាន ​និង​កងកម្លាំង​នគរបាល ត្រូវ​រួម​គ្នា​ជួយ​ដល់​សង្គម​ជាតិ ព្រោះថា​អង្គភាព​ទាំង​ពីរ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា រវាង​អ្នក​សារព័ត៌មាន ​និង​កងកម្លាំង​នគរបាល ត្រូវ​រួម​គ្នា​ជួយ​ដល់​សង្គម​ជាតិ ព្រោះថា​អង្គភាព​ទាំង​ពីរ​នេះ ក៏​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​រវាង​ស្នងការ​នគរបាល​ខេត្ត និង​អ្នក​សារព័ត៌មាន​ក្នុង​ខេត្តកំពង់ឆ្នាំង​ជាង៣០រូប​​កាលពី​​រសៀល​ថ្ងៃ​ទី១១ ខែសីហា​ ឆ្នាំ២០២០ ។

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា ការ​ជួបជុំ​អ្នកកាសែត​នៅ​ពេល​នេះ​គឺ​ចង់ បង្កើត​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​សារព័ត៌មាន​ជាមួយ​កងកម្លាំង​នគរបាល ក្នុង​ការ​រួម​គ្នា​ទប់ស្កាត់​នូវ​បទល្មើស​នានា មាន​ដូច​ជា​ ការ​ចរាចរ​ណ៍​គ្រឿងញៀន​ និង​បទល្មើស​ផ្សេង​ៗ​ ​និងជឿ​​​ជាក់​ការ​ផ្សព្វផ្សាយ​របស់​បងប្អូន​ជា​អ្នក​សារព័ត៌មាន ដើម្បី​ជួយ​ដល់​សង្គម​ជាតិ ។​

លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​លើក​សរសើរ រយៈ​ការ​កន្លង​មក អ្នក​សារព័ត៌មាន​ខេត្តកំពង់ឆ្នាំង ក៏​បាន​ជួយ​ប្រឹងប្រែង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ស្នាដៃ របស់​កងកម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​អនុវត្ត​ច្បាប់​កន្លង​មក ។

លោកស្នងការ​ក៏​បាន​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​សូម​សរសេរ​ដោយ​វិជ្ជាជីវៈ​ក្រមសីលធម៌​និង​មាន​កិត្តិយស​ផង​ដែរ ។

ជាមួយ​នេះ​គ្នា​នេះ​ដែរ​លោក ហី​ង ចូ​ច អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ក៏​បាន​សំណូមពរ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​មាន​ភាព​សាមគ្គី​គ្នា កុំ​គិត​ថា​សារព័ត៌មាន​តូច​ឬ​ធំ នឹង​ត្រូវ​សរសេរ​ប្រកបដោយ​វិជ្ជាជីវៈ​ក្រមសីលធម៌ ទើប​យើង​មិន​ប្រឈម​ចំពោះ​មុខ​ច្បាប​។

សម្រាប់ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ក៏​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ចេះ​សាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពី​គ្រោះ​យោបល់​ព្រោះ​ថាបើ​យើង​នៅ​ឯកឯង អាច​នឹង​មាន​គ្រោះថ្នាក់​ដោយ​គ្មាន​ការ​ពិភាក្សា​គ្នា រក​ចំណុចខ្សោយ​និង​ចំណុចខ្លាំង​នោះ​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ