រកឃើញផូស៊ីលត្រី (អាចជាសំណាកផូស៊ីលត្រីដំបូងនៅប្រទេសកម្ពុជា)
រាជធានីភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា ផូស៊ីលត្រី ជាសំណាកត្រីដែលបានកប់ក្នុងដី ហើយប្រែក្លាយទៅជាថ្ម…
រាជធានីភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា ផូស៊ីលត្រី ជាសំណាកត្រីដែលបានកប់ក្នុងដី ហើយប្រែក្លាយទៅជាថ្ម…
រាជធានីភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា ផូស៊ីលត្រី ជាសំណាកត្រីដែលបានកប់ក្នុងដី ហើយប្រែក្លាយទៅជាថ្ម នេះអាចជាសំណាកផូស៊ីលត្រីដំបូង រកឃើញនៅប្រទេសកម្ពុជា ។
ផូស៊ីលត្រីនេះ ត្រូវបានរកឃើញដោយលោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នៅឆ្នាំ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយ ។
សំណាកត្រីនេះ សល់ផ្នែកខាងក្បាល មានភ្នែក និងព្រុយ នៅពាក់កណ្តាលខ្លួន បែកមួយកំណាត់ផ្នែកកន្ទុយ ដែលយើងអាចមើលឃើញស្នាមពណ៌ក្រហម មានទំហំប្រមាណ ៣សង់ទីម៉ែត្រ និងបណ្តោយ៨សង់ទីម៉ែត្រ និងមានសំណាកផូស៊ីលផ្សេងៗជាច្រើនទៀត ដែលកប់នៅក្នុងថ្មកំបោរមួយដុំ ។
យ៉ាងណាមិនទាន់ដឹងថា តើត្រីនេះជាប្រភេទត្រីអ្វីនោះទេ ? ត្រីដែលត្រូវបានកប់ចូលទៅក្នុងដីល្បាប់ដែលមានជាតិកំបោរ ហើយក្រោយមកបានកកជាថ្មកំបោរ ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីកាលស្ថិតជាសមុទ្រ ដែលកើតឡើងដោយកំណកនៃសាធាតុកំបោរ តាមរយៈផែនទី Geological map of Cambodia ភ្នំទាំងនេះត្រូវបានកំណត់ក្នុងសម័យកាល Permian (២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាកផូស៊ីលត្រីដំបូងនៅប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយ ៕
ចែករំលែកព័តមាននេះ