ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៤ ស្រី​៥ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូល​ដល់​បន្ទប់ ខណៈ​កំពុង​តែ​ប្រើ​ថ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​រួម​សហការ​គ្នា​ជាមួយនឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​លេង​ថ្នាំ​ក្រ​វី​ចំនួន​9​នាក់​ក្នុង​បន្ទប់​ជួល ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​5​នាក់​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​2​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​រួម​សហការ​គ្នា​ជាមួយនឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​លេង​ថ្នាំ​ក្រ​វី​ចំនួន​9​នាក់​ក្នុង​បន្ទប់​ជួល ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​5​នាក់​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​2​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែសីហា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​1974 កែង​ផ្លូវ​1003 នៅ​ចំណុច​បន្ទប់​ជួល​លេខ​22 ជាន់​ទី​២ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​សហការ​គ្នា​ជាមួយនឹង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​លោក​អធិការ​ទទួល​ផែន​ព្រហ្មទណ្ឌ និង​គ្រឿងញៀន​ស្រាវជ្រាវ រហូត​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងប្រុស ទាំងស្រី​ដែល​កំពុង​តែ​អង្គុយ​លេង​ថ្នាំ​ក្រ​វី​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​2 បន្ទប់​លេខ​22​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​សរុប​9​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​5​នាក់ និង​ប្រុស​ចំនួន​4​នាក់ រួម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​2​កញ្ចប់​ធំ​ល្មម និង​ថ្នាំ​គ្រាប់​ចំនួន​កន្លះ​គ្រាប់ ភ្លើង​ក្រ​វី​មួយ រួម​នឹង​ធុង​ប៉ាស់​ម៉ាក​JBL ចំនួន​មួយទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​9​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ក្រ​វី ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ