ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក! ថៃ​ចាប់​ថៃ​​ លួច​​ឆ្លង​ចេញពី​កម្ពុជា​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនជាតិ​ថៃ​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ដូច​គ្នា​ចាប់ខ្លួន​ចោទ​ថា​ ឆ្លង​ដែន​ពី​កម្ពុជាចូលទឹកដីថៃ​​ដោយ​ខុសច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ សីហា​ ២០២០​ នៅ​ចំណុច​ភូមិ​ណ​ង​យ៉ា​កែវ​ ឃុំ​គោកធ្យូង ​ស្រុក​គោក​ធ្យូង​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនជាតិ​ថៃ​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ដូច​គ្នា​ចាប់ខ្លួន​ចោទ​ថា​ ឆ្លង​ដែន​ពី​កម្ពុជាចូលទឹកដីថៃ​​ដោយ​ខុសច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ សីហា​ ២០២០​ នៅ​ចំណុច​ភូមិ​ណ​ង​យ៉ា​កែវ​ ឃុំ​គោកធ្យូង ​ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។

​ជនជាតិ​ថៃ​ទាំង​៦​នាក់ (​ស្រី​២​) ពួក​គេ​ជា​ក្រុម​អ៊ែត​មីន​ ផ្នែក​វ៉េប​សាយ​អន​ឡាញ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

តាម​​ប្រភពព័ត៌មាន​​ថា ​ជនជាតិ​ថៃ​ទាំង​៦​នាក់​ខាងលើ​ចំណាយ​ប្រាក់​ម្នាក់​ៗ៤០០០​បាត​ ឲ្យ​អ្នក​នាំ​ផ្លូវ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ច្រករបៀង​។​

គួរ​បញ្ជាក់​ថា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ ពោល​ក្នុង​សម័យ​កូ​វីដ​​១៩​មាន​ជនជាតិ​ថៃ​-​ចិន​បាន​ឆ្លង​ព្រំដែន​ចេញពី​កម្ពុជា​តាម​ច្រករបៀង​មួយ​ចំនួន​ តាម​បន្ទាត់​ព្រំដែន​ពី​ខេត្តបន្ទាយមានជ័យ​ចូល​ទៅ​ខេត្ត​ស្រះ​កែវ​ថៃ​ ហើយក៍​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បានជា​បន្តបន្ទាប់​ដែល​ប្រភព​ថា​អ្នក​ដឹក​ ឬ​ជូន​ជនបរទេស​ឆ្លង​ដែន​ខុសច្បាប់​នេះ​សង្ស័យ​ជា​ក្រុម​អ្នកមាន​ខ្សែ ទើប​អាច​កើត​មាន​យ៉ាង​រលូន​បែប​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ