ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្ត​ល្អ​ទើប​ទទួលផល​ល្អ

3 ឆ្នាំ មុន

យោង​តាម​ទស្សនៈ​កម្មផល​នៃ​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា ដរាបណា​មាន​អំពើ​ល្អ ដរាប​នោះ​ទើប​ទទួល​បាន​ផល​ល្អ ។ សម​ដូច​ពុទ្ធភាសិត​ថា អាត្មាអញ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​ទាយាទ ឬ​ជា​មរតក មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស…

យោង​តាម​ទស្សនៈ​កម្មផល​នៃ​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា ដរាបណា​មាន​អំពើ​ល្អ ដរាប​នោះ​ទើប​ទទួល​បាន​ផល​ល្អ ។

សម​ដូច​ពុទ្ធភាសិត​ថា អាត្មាអញ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​ទាយាទ ឬ​ជា​មរតក មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស មានកម្ម​ជាទី​ពុំនាក់​អាស្រ័យ អាត្មាអញ​នឹង​ត្រូវធ្វើ​នូវ​កម្ម​ណា​ជា​កម្ម​ល្អ​ក្តី ជា​កម្ម​អាក្រក់​ក្តី អាត្មាអញ​នឹង​ត្រូវជា​អ្នក​ទទួល​នូវ​ផល​នៃ​កម្ម​នោះ​ពុំខាន ។

ដោយ​ផ្អែក​តាម​ពុទ្ធ​គាថា​ខាងលើ កាលបើ​បុគ្គល​ម្នាក់​ៗ លើកយក​អរិយ​មគ្គ​មក​អនុវត្ត​នៅ​​​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ មាន​សេចក្តី​យល់​ឃើញ​ត្រូវ​១ សេចក្តី​ត្រិះ​រិះ​ត្រូវ​១ សម្តី​ត្រូវ​១ ការងារ​ត្រូវ​១ ការ​ចិញ្ចឹមជីវិត​ត្រូវ​១ សេចក្តី​ព្យាយាម​ត្រូវ​១ ស្មារតី​ត្រូវ​១ ការ​តម្កល់ចិត្ត​ត្រូវ​១ ការ​ប្រព្រឹ​ត្ត​គ្រប់​ទាំង​៨​ប្រការ​នេះ​ហើយ​រមែង​ទទួល​នូវ​ចំហាយ​ផល​ដែល​ជា​គុណប្រយោជន៍​សម​តាម​បំណងប្រាថ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ