ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រង​បណ្តឹង​មួយ​ថ្ងៃ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ក៏​បាន​ចេញ​មុខ​បកស្រាយ​ភ្លាម

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មួយ​ថ្ងៃក្រោយ​ពី​ត្រូវ​បាន​ដក​ពី​តំណែង​ជា​បណ្តោះអាសន្ន​លោកស្នងការ​ខេត្តកំពង់ធំ ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ពេល​នេះ ថ្នាក់ដឹកនាំ​នឹង​ខិតខំ​បន្ត​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក…

ខេត្តកំពង់ធំ ៖ មួយ​ថ្ងៃក្រោយ​ពី​ត្រូវ​បាន​ដក​ពី​តំណែង​ជា​បណ្តោះអាសន្ន​លោកស្នងការ​ខេត្តកំពង់ធំ ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ពេល​នេះ ថ្នាក់ដឹកនាំ​នឹង​ខិតខំ​បន្ត​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល​ថា «​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​កូនចៅ​ដែល​ជា​នគរបាល​នារី​មក​លើ​រូប​ខ្ញុំ ។ ពេល​ដែល​ខ្ញុំ​ឃើញ​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​ដូច​ជា កាសែត ទូរទស្សន៍ ហ្វេ​ស​ប៊ុ​ក «​អ៊ីចឹង​ខ្ញុំ​មានការ​សោកស្តាយ​ជា​ខ្លាំង នៅ​ពេល​ដែល​ឃើញ​បណ្តឹង​ផ្សព្វផ្សាយ​អ៊ីចឹង ។

លោក​អះអាង​បែប​នេះ​ថា «​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ឲ្យ​បងប្អូន​យើង​បាន​ជ្រាប​ដែរ នៅ​ក្នុង​បណ្តឹង​បែប​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា សោកស្តាយ​បណ្តឹង​នេះ គឺ​កើតឡើង​ដោយ​មានការ​រៀបចំ​ជា​ប្រព័ន្ធ​ការ​រៀប​សេនា​រី​យ៉ោ រៀបចំ​ដើម្បី​ប្តឹង​រូប​ខ្ញុំ ។ ហើយ​ក៏​មាន​ជន​មួយ​ក្តាប់​តូច​បាន​អូស​ទាញ​បង្ក​ញុះ​ញ៉​ង់ ធ្វើ​ឲ្យ​កើតជា​បណ្តឹង​ពាក់ព័ន្ធ​ទៅ​ដល់​អាថ៌​កំបាំង​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្តួល​នៅ​ក្នុង​តួនាទី​របស់ខ្ញុំ​ជា​ស្នងការ​» ។

ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង ដែល​ផ្សព្វផ្សាយ​បែប​នេះ​យើង​ឃើញ​ថា វា​ពាក់ព័ន្ធ​នឹង​កិត្តិយស​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​កិត្តិយស​របស់​កូនចៅ ដែល​ជា​នគរបាល​នារី​ផ្ទាល់​ក៏​ដូច​ជា នគរបាល​នារី​ទូ​ទាំង​ប្រទេស ។ ដែល​ពាក់ព័ន្ធ​នឹង​កិត្តិយស​ផ្ទាល់ខ្លួន​របស់ខ្ញុំ​បាទ ដែល​ជា​ប្រធាន​អង្គភាព​» ។ «​ដោយសារ​ខ្ញុំ​ជា​ប្រធាន​អង្គភាព​នៃ​កងកម្លាំងប្រដាប់អាវុធ​មួយ ដូច្នេះ​ខ្ញុំ គឺ​អង្គភាព​ត្រូវ​មាន​វិន័យ​របស់​អង្គភាព ។ មួយទៀត គឺលោក​មាន​មេ​កើយ បាន​ន័យ​ថា លោក​ជា​ស្នងការ​នៃ​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដូច្នេះលោកមាន​មេ​របស់លោក គឺសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេ​ត សា​វឿ​ន អគ្គស្នងការនគរបាលជាតិ ។

លោកបានបន្តថា «​អ៊ីចឹង​ខ្ញុំ​មិន​អាច​ធ្វើការ​បរិយាយ​ណា​ដែល​ពុំ​មាន​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​នោះ​ទេ ក្រោយ​ពី​មាន​អ៊ីចឹង​ហើយ ខ្ញុំ​រង់ចាំ​មើល​ថ្នាក់ដឹកនាំ​លោក​មាន​ចំណាត់ការ​យ៉ាងម៉េច ។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​មិន​ដែល​មាន​វត្តមាន​សម្រាប់​ការ​បកស្រាយ​អី​ទាំងនោះ​ទេ​បាទ ។

«​ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​តួនាទី​របស់ខ្ញុំ​ជា​បណ្តោះអាសន្ន​នេះ គឺ​ខ្ញុំបាទ​ទទួលយក​ស្ម័គ្រចិត្ត មាន​សេចក្តី​ត្រេកអរ​» ។ ហើយ​ក៏​សុំ​ថ្លែងអំណរគុណ​ទៅ​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សា​វឿ​ន ដែល​លោក​មាន​សុភ​វិនិច្ឆ័យ គិតគូរ​ដោះស្រាយ​បញ្ហា​កូនចៅ​ខាងក្រោម​រៀបចំ​ចាត់ចែង​កម្លាំង ដើម្បី​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចោទប្រកាន់​ន​នេះ «​ខ្ញុំ​មានការ​ត្រេកអរ​ណាស់ ព្រោះ​កាលណា​មាន​ក្រុមការងារ​ចុះ​មក​ស្រាវជ្រាវ​ទើប​ដឹង​ថា រឿង​ហ្នឹង​វា​ពិត យុត្តិធម៌ សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ទទួលយក​បាន អ៊ីចឹង​មាន​ក្រុមការងារ​មក អ៊ីចឹង​លោក​មាន​តែ​ផ្អាក​ការងារ​របស់ខ្ញុំ​ជា​បណ្តោះអាសន្ន ដើម្បី​កុំ​ឲ្យ​មានការ​បញ្ហា​ផ្សេង​ៗ​កើតឡើង ។

អ៊ីចឹង​ខ្ញុំ​នៅ​រង់ចាំ បាន​ន័យ​ថា ធម្មតា​យើង​ជា​ប្រធាន​អង្គភាព​មួយ បើ​គេ​ប្តឹង​ប្រធាន​អង្គភាព លោក​ត្រូវ​តែ​ផ្អាក​ការងារ អ៊ីចឹង​ខ្ញុំ​ទទួលយក​ដោយ​ស្ម័គ្រចិត្ត ហើយ​ត្រេកអរ​ទៀត ព្រោះថា បាន​ក្រុមការងារ​ចុះ (​ស្រាវជ្រាវ​) អ៊ីចឹង​នឹង​លែង​មាន​អ្នក​វាយប្រហារ​ខ្ញុំ​ថា អ៊ីចេះ អ៊ីចុះ ។ ខ្ញុំ​ចាប់តាំងពី​ស្នងការ​រង ឆ្នាំ​២០០៥ អ៊ីចឹង​ខ្ញុំបម្រើ​ការងារ​ទី​នេះ​យូរហើយ ហើយ​បានឃើញ​ទឹកដី​ខេត្តកំពង់ធំ​គ្រប់​ជំនាន់​មក​ហើយ គឺ​តែងតែ​មានការ​ប្តឹងផ្តល់​បែប​នេះ តាំងពី​សម័យ​ស្នងការ​មុន​ៗ លោក​ជា​ស្នងការ​ទី​១៣ គឺ​តែងតែ​មានការ​កៀងគរ​ប្តឹង​ផ្តួល​ស្នងការ ៕

សូម​បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា​ម្សិលមិញ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម ហា​ផ្ទៃ បាន​សម្រេច​ដក​ដំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ហើយ ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ហត្ថ​លេខាធិការ ដោយ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន របស់​លោក ឧត្តម សេនីយ៍​ទោ អ៊ុ​ក កុសល អត្តលេខ​០៣៥៥២ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​សម្រេច​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ