ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រុ​ស្ស៊ី​ថា អា​មេ​រិ​ក​ពេល​នេះ​មិន​ទាន់​ស្វាគមន៍​ចំពោះ​វ៉ាក់សាំង​រុ​ស្ស៊ី​នៅ​ឡើយ

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ មន្ត្រី​រុ​ស្ស៊ី នៅ​ទីក្រុង​មូ​ស្គូ បាន​ប្រាប់ CNN ថា ពួក​គេ​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ប្រតិបត្តិការ Warp Speed…

រុ​ស្ស៊ី ៖ មន្ត្រី​រុ​ស្ស៊ី នៅ​ទីក្រុង​មូ​ស្គូ បាន​ប្រាប់ CNN ថា ពួក​គេ​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ប្រតិបត្តិការ Warp Speed ដែល​ជាទី​ភ្នាក់ងារ​របស់​សហរដ្ឋអាមេ​រិក​​បាន​បង្កើត​ឡើង ដើម្បី​ព​ន្លឿ​ន​ការ​ទទួល​បាន​វ៉ាក់សាំង និង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ប្រកបដោយ​ប្រសិទ្ធភាព​។

ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា សហរដ្ឋអាមេរិក មិន​ទាន់​បើកចំហ​ចំពោះ​ការ​ជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​របស់​រុ​ស្ស៊ី​នោះ​ទេ​។

មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី​ម្នាក់ បាន​ប្រាប់ CNN ថា ៖ «​មានការ​យល់​ឃើញ​ជា​ទូទៅ នៃ​ការ​មិន​ទុកចិត្ត​របស់​អា​មេ​រិ​ក​ទៅ​លើ​រុ​ស្ស៊ី ហើយ​យើង​ជឿជាក់​ថា បច្ចេកវិទ្យា​រួម​ទាំង​វ៉ាក់សាំង​ការ​ធ្វើតេស្ត និង​ការ​ព្យាបាល មិន​ត្រូវ​បាន​អនុម័ត​នៅ​សហរដ្ឋអាមេរិក​ទេ ដោយសារ​តែ​ការ​មិន​ទុកចិត្ត​»​។

លេខាធិការ​សារព័ត៌មាន​សេត​វិមាន​លោកស្រី Kayleigh McEnany បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រធានាធិបតី Trump ត្រូវ​បាន​គេ​ប្រាប់​ត្រួស​ៗ​ពី​វ៉ាក់សាំង​ថ្មី​របស់​រុ​ស្ស៊ី​។ លោក​ស្រី​បាន​និយាយ​ថា វ៉ាក់សាំង​អា​មេ​រិច​ឆ្លងកាត់​ការ​សាកល្បង​ដំណាក់កាល​ទី​៣ និង​តឹង​រឹង។

មន្ត្រី​អា​មេ​រិ​ក​ផ្សេង​ទៀត​បាន​ប្រាប់ CNN ថា វ៉ាក់សាំង​រុ​ស្ស៊ី​ត្រូវ​បាន​គេ​ពិចារណា​ខ្លះ​ៗ នៅ​សហរដ្ឋអាមេរិក ដូច្នេះ​វា​មិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​សហរដ្ឋអាមេរិក មុន​ពេល​ចាប់ផ្តើម​ចេញ​លក់​នោះ​ទេ​។

មន្ត្រី​រុ​ស្ស៊ី​ប្រាប់ CNN ថា​ប្រទេស​រុ​ស្ស៊ី​បើកចំហ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​វ៉ាក់សាំង ហើយ​ប្រទេស​​នេះ នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឱសថ​អា​មេ​រិ​ក​ផលិត​វ៉ាក់សាំង​រុ​ស្ស៊ី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ