ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ត្រូវ​ស្គាល់​ប្រយោជន៍​ខ្លួនឯង​ឱ្យ​ច្បាស់

3 ឆ្នាំ មុន

មុន​នឹង​ធ្វើ​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ បុគ្គល​គ្រប់​រូប​គប្បី​ញុំា​ង​ប្រយោ​ជន៍​ខ្លួន​ឱ្យ​សម្រេច​ជា​មុន​សិន សម​ដូច​ពុទ្ធភាសិត​ថា បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​ខ្លួន​ឱ្យ​សាបសូន្យ​ដោយ​ច្រើន​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ។ ការ​ស្គាល់​ច្បាស់​អំពី​ប្រយោជន៍​របស់​ខ្លួន​ប្រាកដហើយ គប្បី​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ដល់​ព្រម​ជា​មុន​សិន បាន​សេចក្តី​ថា មនុស្ស​គ្រប់​រូប​ត្រូវ​គិត​ពី​បញ្ហា​របស់​ខ្លួន​ដូច​ជា…

មុន​នឹង​ធ្វើ​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ បុគ្គល​គ្រប់​រូប​គប្បី​ញុំា​ង​ប្រយោ​ជន៍​ខ្លួន​ឱ្យ​សម្រេច​ជា​មុន​សិន សម​ដូច​ពុទ្ធភាសិត​ថា បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​ខ្លួន​ឱ្យ​សាបសូន្យ​ដោយ​ច្រើន​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ។

ការ​ស្គាល់​ច្បាស់​អំពី​ប្រយោជន៍​របស់​ខ្លួន​ប្រាកដហើយ គប្បី​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ដល់​ព្រម​ជា​មុន​សិន បាន​សេចក្តី​ថា មនុស្ស​គ្រប់​រូប​ត្រូវ​គិត​ពី​បញ្ហា​របស់​ខ្លួន​ដូច​ជា ការ​ខិតខំ​រៀនសូត្រ​ចំណេះវិជ្ជា​ផ្សេង​ៗ​ទាំង​ផ្លូវលោក​ទាំង​ផ្លូវធម៌ ខិតខំស្វែងរក​ទ្រព្យសម្បត្តិ ខិតខំបម្រើការងារក្នុងអង្គភាពដែលខ្លួនធ្វើការនោះនិង​ជា​ពិសេស​ទៀត​គឺ​ប្រព្រឹត្ត​តាម​គន្លង​ធម៌​ដ៏​ប្រសើរ​ដើម្បី​ក្លាយជា​បុគ្គល​សំខាន់ ព្រោះ​ប្រយោជន៍​ខ្លួន​ជា​ចំណែក​មួយ​ដំបូង​គេ ដែល​អាច​ផ្សាយ​ចេញ​ទៅ​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​បាន ។

ម្យ៉ាងទៀត​សេចក្តី​ខុស​ត្រូវ​តែង​កើតឡើង​មុន​សេចក្តីចម្រើន កាលបើ​មាន​សុខ​ហើយ សេចក្តីចម្រើន​ក៏​អាច​កើតឡើង​ក្នុង​កាល​ជា​បន្តបន្ទាប់​គ្នា ព្រោះហេតុនោះ​ទើប​បណ្ឌិត​អ្នកប្រាជ្ញ​បង្ហាត់បង្រៀន​មនុស្ស​ឱ្យ​ស្គាល់​ប្រយោជន៍​របស់​ខ្លួន​ជា​សំខាន់​មុន​នឹង​ជួយ​អ្នក​ដទៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ