ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ​ពិតជា​ស្ម័គ្រចិត្ត​ចាក់​សាក​វ៉ាក់សាំង​រុ​ស្ស៊ី

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ពិតជា​ចង់​ចូលរួម​ចាក់​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ដែល​ផលិត​ដោយ​ប្រទេស​រុ​ស្ស៊ី ។…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ពិតជា​ចង់​ចូល
រួម​ចាក់​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ដែល​ផលិត​ដោយ​ប្រទេស​រុ​ស្ស៊ី ។

លោក DUTERTE បើ​តាម​អ្នកនាំពាក្យ​របស់លោក​ថា លោក​ត្រៀម​បូជាជីវិត​សម្រាប់​ប្រជាជន​ហ្វ៊ី​លី​ពី​ន និង​អះអាង​ទៀត​ពី​ទំនុកចិត្ត​ខ្លាំង​បំផុត​ចំពោះ​រុ​ស្ស៊ី ខណៈ​សហគមន៍​អន្តរជាតិ មើល​ងាយ​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នោះ ។​

ពេល​សួរ​ថា​តើ​ប្រធានាធិបតី​ពិតជា​នឹង​ធ្វើ​ជា​មនុស្ស​ដំបូង​គេ​ចាក់​សាក​វ៉ាក់សាំង​រុ​ស្ស៊ី អ្នកនាំពាក្យ​របស់​លោក អះអាង​នា​ថៃ្ង​ទី​១២ សីហា ថា លោក DUTERTE ពិតជា​ស្ម័គ្រចិត្ត​ចាក់​សាក​វ៉ាក់​សាំង​រុ​ស្ស៊ី ។ ការ​ប្រកាស​នោះ​កើត​មាន​ក្រោយ​ពី​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន គូស​បញ្ជាក់​ពី​ការ​ផលិត​បាន​វ៉ាក់សាំង​ដំបូង​គេ​ដោយ​ប្រទេស​លោក ។

លោក DUTERTE ថ្លែង​កាលពី​ថ្ងៃ​ទី​១០ សីហា​ថា ខ្ញុំ​ជឿជាក់​ថា វ៉ាក់សាំង​ដែល​រុ​ស្សុ​ី​ផលិត​បាន​ពិតជា​ល្អ​សម្រាប់​មនុស្សជាតិ ។

ដោយ​សរសើ​រ​ចំពោះ​លោកពូ​ទី​ន​លោក​បន្ត​ថា ខ្ញុំនឹង​ជា​មនុស្ស​ដំំ​បូ​ង​គេ​ស្ម័គ្រ​ចាក់​សាក​វ៉ាក់សាំង​នេះ ។

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​ហារី​រ៉ូ​ក​ពន្យល់​នា​ថ្ងៃ​ទី​១២ សីហា​ថា ប្រធានា​ធិបតី​មិន​និយាយ​លេងសើច​ទេ ។ លោក​ជា​មនុស្ស​ចាស់ លោក​អាច​បូជាជីវិត​សម្រាប់​ប្រជាជន​ហ្វ៊ី​លី​ពី​ន ។ ក្រុម​បច្ចេក​ទស​មួយ​របស់​ហ្វ៊ីលី​ពី​ន​បាន​ជួប​ទាក់ទង​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ GAMALEYA រុ​ស្សុ​ី​ដើម្បី​ពិភាក្សា​ពី​ការ​បញ្ជូន​វ៉ាក់សាំង​នោះ​ទៅ​កាន់​ហ្វ៊ី​លី​ពី​ន ។

ហ្វ៊ី​លី​ពី​ន​ជា​ប្រទេស​ទី​២​នៅ​អា​សី​ុ​អាគ្នេយ៍ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស ។ ប្រទេស​មាន​ប្រជាជន​ប្រមាណ​ជា​១០៧​លាន​នាក់​នោះ​មាន​អ្នក​ឆ្លង​វីរុស​កើន​ដល់​ជាង​១៤៣.០០០​នាក់​និង​អ្នក​ស្លាប់​ជាង​២.៤០០នាក់ ។

ឥណ្ឌូ​ណេ​ស៊ីចាប់​ចាក់​សាក​វ៉ាក់សាំង​ចិន ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចាប់ផ្ដើម​ចាក់​សាក​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ចិន​ដែល​មានឈ្មោះ​ថា CORONAVAC ផលិត​ដោយ ក្រុមហ៊ុន SINOVAC BIOTECH ។

នោះ​ជា​វ៉ា​ក់​សាំង​ដែល​ឈាន​ដល់​ការ​សាកល្បង​ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​គ្លី​ន​និក​មុន​ពេល​ដាក់​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម ។ អ្នក​ស្ម័គ្រ​ចិត្ត​ឥណ្ឌូ​ណេ​ស៊ី​១.៦០០​នាក់​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​វ៉ាក់សាំង​នេះ ដែល​បច្ចុប្បន្ន​ចាក់​សាក​រួច​ហើយ​លើ​អ្នក​ស្ម័គ្រចិត្ត​ប្រេ​សី​ុ​ល​៩.០០០​នាក់ ខណៈ​ប្រទេស​នោះ​ជា​ប្រទេស​ទី​២​លើ​ពិភពលោក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស បន្ទាប់​ពី​សហរដ្ឋអាមេរិក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ