ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង សម្រេច​ដក​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម ហា​ផ្ទៃ បាន​សម្រេច​ដក​ដំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម ហា​ផ្ទៃ បាន​សម្រេច​ដក​ដំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ហើយ ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ហត្ថ​លេខាធិការ ដោយ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន របស់​លោក ឧត្តម សេនីយ៍​ទោ អ៊ុ​ក កុសល អត្តលេខ​០៣៥៥២ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​សម្រេច​ជា​ថ្មី ។

ចំណែក​លិខិត​ប្រកាស​ផ្សេង​ដាច់​ដោយឡែក​ពី​គ្នា សម្តេច​ក្រឡាហោម ក៏​បាន​ផ្ទេ​លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ត គឹ​ម​ស្រ៊​ន អត្តលេខ​២០៥០១​ស្នងការ​រង​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។

លោក អ៊ិ​ត គឹ​ម​ស្រ៊​ន ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ការងារ​រួម​នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ធំ​រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី ។ នឹង​លិខិត​មួយ​ផ្សេង​ទៀត សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​សម្រេច​ផ្ទេ​ភារកិច្ច លោក​ឧត្តម សេនីយ៍​ត្រី អ៊ឹម សុ​គឿ​ន អត្តលេខ​៤២៩១១ ពី​ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​ងារ​ធនធានមនុស្ស នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ ឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ