ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ផ្អាក​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​នេះ ។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​នេះ ។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចុះ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ។

រូបតំណាង

លិខិត​ខាងលើ​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ចំណារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កម្ពុជា ចុះ​ថ្ងៃ​ទី​៥ ខែសីហា​នេះ ។ ការ​ផ្អាក​​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០​នេះ ស្រប​ពេល​ដែល​កម្ពុជា កំពុង​ប្រយុទ្ធ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​នៅ​លើ​សាកលលោក ។

សូម​បញ្ជាក់ ៖ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែតុលា ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ៕