ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ក្រុងព្រះសីហនុ​បណ្តាល​ឲ្យ​បាក់​បង្គោល​៣​ដើម

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ក្រុងព្រះសីហនុ​ទ្វារ​ចរន្ត​(F9A)​និង​(F8A) នា​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ផេ​ក អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ក្រុងព្រះសីហនុ​ទ្វារ​ចរន្ត​(F9A)​និង​(F8A) នា​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ផេ​ក អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ។

មូលហេតុ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​ហូរ​ច្រោះ​រលំ​បង្គោល​បណ្ដាញ​តង់ស្យុង​មធ្យម (MV) ២២​គីឡូវ៉ុល​ចំនួន ០៣​ដើម ។ ដែល​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ដោយ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​បង្វែ​ប្រភព​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ក្រុងព្រះសីហនុ​ទ្វារ​ចរន្ត (F3A)​និង​(F9B) រួចរាល់​នៅ​វេលា​ម៉ោង ១២​និង​១៥​នាទី​ថ្ងៃត្រង់ ។

ដោយឡែក​នៅ​តំបន់​ម​ហោ​ស្រប​ថ្មី និង​បន្ទប់​ភ្លើង​លេខ PMT1368 ក្រុមការងារ​បច្ចេកទេស​កំពុង​ធើ្វ​ការ​ពិនិត្យ និង​ជួសជុល ដើម្បី​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្ត​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត ។

អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​បំពេញការងារ​នៅ​ជិត​គន្លង​ខ្សែបណ្តាញ​អគ្គិសនី ពីព្រោះ​អាច​បណ្តាល​ឲ្យ​មានការ​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ ៕