ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ទទួល​នារី​ខ្មែរ ០១​រូប ដែល​រង​គ្រោះ​ដោយ​ការ​ជួញដូរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ហាណូយ និង​អាជ្ញាធរ​វៀតណាម​បាន​ទៅ​ទទួល​នារី​ខ្មែរ…

រាជធានីភ្នំពេញ ៖ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ហាណូយ និង​អាជ្ញាធរ​វៀតណាម​បាន​ទៅ​ទទួល​នារី​ខ្មែរ ០១​រូប ដែល​រង​គ្រោះ​ដោយ​ការ​ជួញដូរ នៅ​ស្ថានីយ​រថភ្លើង ទីក្រុង​ហូ​ជី​មិ​ញ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ។

ដោយ​យ​ទទួល​នាង នៅ​ម៉ោង ៥​និង​០០​នាទី​ព្រឹក ហើយ​បន្តដំណើរ​ទៅ​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​-​បា​វិត និង​បាន​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​និ​តិ​សប្ប​ទា ខេត្តស្វាយរៀង ដើម្បី​សម្របសម្រួល​បន្ត ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​កុំ​ចាញ់បោក​មេខ្យល់​ឃោសនា ដែល​ងាយ​រង​គ្រោះ​ដោយ​គេ​អាច​នាំ​យក​ទៅ​ជួញដូរ ៕