ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​កន្លែង​លក់ដូរ​ខ្លះ មិន​ទទួលយក​ក្រដាសប្រាក់​១ និង​៥​ដុល្លារ​ទៀត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​កន្លែង​លក់ដូរ​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ទទួលយក​ក្រដាសប្រាក់​១​ដុល្លារ និង​៥​ដុល្លារ ម្តងទៀត​ហើយ បើ​ទោះបីជា​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រដាសប្រាក់​បែប​នេះ នៅ​បន្ត​ចរាចរណ៍​ធម្មតា​នោះ…

រាជធានី​ភ្នំពេញ ៖ មាន​កន្លែង​លក់ដូរ​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ទទួលយក​ក្រដាសប្រាក់​១​ដុល្លារ និង​៥​ដុល្លារ ម្តងទៀត​ហើយ បើ​ទោះបីជា​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រដាសប្រាក់​បែប​នេះ នៅ​បន្ត​ចរាចរណ៍​ធម្មតា​នោះ ។

លោក វិសាល ពលរដ្ឋ​ម្នាក់​នៅ​ភ្នំពេញ​បាន​និយាយ​ថា កន្លែង​លក់​កាហ្វេ​មួយ​នៅ​ម្តុំ​បឹង​កេងកង មិន​ទទួលយក​ក្រដាសប្រាក់​១ និង​៥​ដុល្លារ ។ វិសាល​ថា គាត់​បាន​ចូល​ទទួលទាន​កាហ្វេ នៅ​ក្នុង​ហាង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ នៅ​ពេល​លោក​ឲ្យ​ក្រដាសប្រាក់​៥​ដុល្លារ ទៅ​អ្នក​គិតលុយ​បាន​បដិសេធ​មិន​ទទួលយក​ប្រាក់​នោះ​ឡើយ ។ «​ថៅកែ​ខ្ញុំ​គាត់​មិន​ឲ្យ​យក​ក្រដាសប្រាក់​១​ដុល្លារ និង​៥​ដុល្លារ​ទេ ។ ថៅកែ​ខ្ញុំ​ថា ក្រដាសប្រាក់​នេះ​យក​ទៅ​ឲ្យ​ធនាគារ​ក៏​គេ​មិន​យក​ដែរ​» ។ លោក វិសាល​ថា អ្នកលក់​គិត​ប្រាក់​នៅ​ហាង​កាហ្វេ​ប្រាប់​ដូច្នោះ ។

មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា អ្នក​ដឹក​ជ​ញ្ជួ​ន​ទំនិញ និង​អាហារ​ដល់​ផ្ទះ​ខ្លះ មិន​ទទួលយក​ក្រដាស​១​ដុល្លារ និង​៥​ដុល្លារ​នេះ​ដែរ ដោយ​ពួក​គេ​សុខចិត្ត​យក​ក្រដាសប្រាក់​រៀល​វិញ ។ អ្នក​មិន​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ៗ​នេះ​ដោយ​អះអាង​ថា ពិបាក​ចាយ ឬ​ទូទាត់​បន្ត​ទៀត ។

គួរ​រំលឹក​ថា កាលពី​ចុងខែ​ឧសភា កន្លង​មកនេះ ធនាគារជាតិ​កម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ធ្លាប់​ប្រជុំ​គ្នា​ពី​បញ្ហា​ក្រដាសប្រាក់​១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ នោះ​ដែរ ។

បើ​តាម​ស្មារតី​កិច្ចប្រជុំ​នោះ​ថា ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ៗ​នេះ​មាន​ផល​អវិជ្ជមាន​ដល់​ការ​ចាយវាយ​ប្រាក់​រៀល ហើយ​បណ្តាល​ប្រទេស​ជា​ច្រើន​ក៏​មាន​និន្នាការ​ឈប់​ចាយវាយ​ក្រដាសប្រាក់​ដុល្លារ​តូច​ៗ​នេះ​ដែរ ។

តាម​ស្មារតី​កិច្ចប្រជុំ​រវាង​ធនាគារជាតិ និង​វិស័យ​ឯកជន​នោះ​ថា ការ​វាយ​ក្រដាសប្រាក់​ជា​សិទ្ធិ​របស់​ស្ថាប័ន​នីមួយ​ៗ ប៉ុន្តែ​ធន​គារ​ជាតិ​កម្ពុជា ចាប់ពី​ចុងខែ​សីហា​នេះ​ឈប់​ចំណាយ​លើ​ការ​ដឹក​ជ​ញ្ជួ​ន​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ៗ ដែល​រហែក ឬ​ខូចគុណភាព ទៅ​សហរដ្ឋអាមេរិក​ទៀត​ហើយ ។

ជាមួយ​គ្នា​នេះ ចាប់ពី​ដើមខែ​សីហា​នេះ មក​ផ្សារ​ទំនើប​អ៊ី​អន របស់​ប្រទេស​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​បាន​ឈប់​អាប់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច ១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ ដល់​អតិ​ថ​ជន​របស់​ខ្លួន​ដោយ​ជំនួយ​ដោយ​ក្រដាសប្រាក់​រៀល​វិញ ។ ប៉ុន្តែ​នៅ​តែ​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ៗ​នោះ​ដដែល ។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​គាំទ្រ​ដល់​ការ​ប្រកាស​របស់​ផ្សារ​ទំនើប​អ៊ី​អន និង​ថា អ្វី​ដែល​ផ្សារ​ទំនើប​នេះ​ធ្វើ​ជា​ការ​គាំទ្រ​ដល់​ប្រាក់​រៀល​កម្ពុជា ។ លោកស្រី​បាន​បញ្ជាក់​ថា «​ជា​ទូទៅ​ជប៉ុន​គាត់​តែងតែ​គាំទ្រ​ប្រាក់​រៀល តាម​រយៈ ការ​ជួយ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​តាម​រយៈ JICA ការ​ទទួលយក​តែ​ប្រាក់​រៀល​សម្រាប់​ទូទាត់ ទិដ្ឋាការ​នៅ​ស្ថានទូត​ជប៉ុន ការ​ចេញ​មុនគេ​ឧបករណ៍​ទូទាត់​តែ​ប្រាក់​រៀល​តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូ​ម្បី​តែ​ការ​ដាក់​តម្លៃ​ជា​ប្រាក់​រៀល​ក្នុង​ផ្សារ​ទំនើប​មុនគេ ក្នុង​ចំណោម​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ