ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតម៉េច? បើចោរ​លួច​កាត់​ឈើ​​គ្រញូង​​​ក្នុង​តំបន់​​អង្គរ​ទៀត​​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ដុះ​នៅ​ក្នុង​តំបន់​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​លួច​អារ​-​កាត់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បាន​បន្សល់​ទុក​តែ​គល់ ចុង មែក និង​ឫស​ក្នុង​ដី​ប៉ុណ្ណោះ ។ហេតុការណ៍​ចោរលួច​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​អង្គរ​នេះ​មិនដឹង​កាប់​ពេល​ណា​ទេ…

ខេត្តសៀមរាប ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ដុះ​នៅ​ក្នុង​តំបន់​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​លួច​អារ​-​កាត់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បាន​បន្សល់​ទុក​តែ​គល់ ចុង មែក និង​ឫស​ក្នុង​ដី​ប៉ុណ្ណោះ ។ហេតុការណ៍​ចោរលួច​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​អង្គរ​នេះ​មិនដឹង​កាប់​ពេល​ណា​ទេ ប៉ុន្តែ​អ្នកយាម​បានឃើញ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​គោក​បាខែង ក្រុម​ទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​គោ​ចក ក្រុង​សៀមរាប ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​ការ​ចុះ​ត្រួតពិនិត្យ​ករណី​កាប់​ឈើ​គ្រញូង ដល់ទី​តាំង​ជាក់ស្ដែង ឃើញ​ថា​ពិតជា​មានការ​លួច​កាត់ឈើ​គ្រញូង​ដែល​មានមុខ​កាត់​ពី​៥​ទៅ​៦​តឹក ពិតប្រាកដ​មែន ដោយ​ជន​មិន​ស្គាល់​មុខ ហើយ​ដើម​គ្រញូង​នេះ​ត្រូវ​គេ​អារ​-​កាត់​យក​កំណាត់​កណ្ដាល​អស់​ប្រវែង​ប្រមាណ​៦​ម៉ែត្រ ដោយ​បន្សល់​ទុក​តែ​គល់​និង​ចុង​មែក​ប៉ុណ្ណោះ ។

បើ​យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​ក្រុមការងារ​និង​បន្ត​ស្រាវ​ជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត​នោះ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ដើម​គ្រញូង​មាន​តម្លៃ​ត្រូវ​គេ​លួច​កាត់​យក​ទៅ​បាត់​អស់​ជា​ច្រើន​ដើម ក្នុង​តំបន់​អង្គរ​តែ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​បាន​នៅឡើយ​ទេ ដូច​ចាប់​បាន​តែ​ខ្យល់ ។

គួរ​រំលឹក​ថា កាល​នៅ​វ​លា​ម៉ោង​១៤ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប មាន​ជន​ពុំ​ស្គាល់​មុខ​បាន​លួច​កាប់​ឈេ​ី​គ្រញូង​អស់​ចំនួន​៤​ដេ​ី​ម​ដឹក​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ផង​ដែរ ។ ទោះ​យ៉ាងណា​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​បន្តបន្ទាប់​បែប​នេះ គេ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់​បាន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ។

ខណៈ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​កម្លាំង​ការពារ​យ៉ាង​រឹង​តឹង​ណាស់​គឺ​ស្អិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ។ អ្នក​សៀមរាប​និយាយ​ថា សូ​ម្បី​ប្រជាពលរដ្ឋ​ជួសជុល​លំនៅ​ឋាន​បន្តិចបន្តួច​តែង​ត្រូវ​បាន​កម្លាំង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ទៅ​ដល់​ភ្លាម​ព្រមទាំង​វាយ​កម្ទេច​ចោល​ទៀត​ផង គឺ​ដឹង​លឿន​ណាស់ ។ តែ​សម្រាប់​ចោរលួច​ដើម​គ្រញូង​អារ​-​កាត់​រង្គើ​ព្រៃ​ដឹក​យក​ទៅ​បាត់​បន្តបន្ទាប់​គ្មាន​នីតិវិធី​ណាមួយ​សម្រាប់​ទប់ស្កាត់​សោះឡើយ ។

ជុំវិញ​ករណី​នេះ​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ខេត្តសៀមរាប កំពុង​រង់ចាំ​មើល​អាជ្ញាធរ​ជាតិ​អប្សរា តើ​អាច​មាន​សមត្ថភាព​តាម​ចាប់​ជនសង្ស័យ​ដែល​លួច​កាប់​ឈើ​គ្រញូង​លើក​នេះ​បាន​ដែរ​ឬ​យ៉ាងណា ? សង្ស័យ​មនុស្ស​មុខ​ដដែល​ៗ​ដែល​ស៊ី​ដើម​គ្រញូង​ក្នុង​តំបន់​នេះ ។

អត្ថបទសរសេរ ដោយ