ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​រូប​សន្លឹក​នេះ​ទើប​ដឹង​ថា យូ ឌី​ស្កូ លែង​ដូច​មុន​ហើយ ព្រោះ​រូបរាង​ប្រែជា​មាន​សាច់ដុំ​កង់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ដែល​បាត់​មុខ​លែង​ឃើញ​ការ​សម្តែង​មួយ​រយៈ​ធំ​ព្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ និង​ធ្លាប់​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ពេល​នេះ លោក យូ ឌី​ស្កូ បាន​បង្ហាញ​មុខមាត់ និង​រូបរាង​ថ្មី​ដល់​មហាជន…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ដែល​បាត់​មុខ​លែង​ឃើញ​ការ​សម្តែង​មួយ​រយៈ​ធំ​ព្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ និង​ធ្លាប់​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ពេល​នេះ លោក យូ ឌី​ស្កូ បាន​បង្ហាញ​មុខមាត់ និង​រូបរាង​ថ្មី​ដល់​មហាជន និង​អ្នកគាំទ្រ​ឲ្យ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​រូបរាង និង​សុខភាព​របស់​លោក​កាន់តែ​ល្អ​ប្រសើរ​ឡើង​ៗ លែង​ស្គមស្គាំង​ដូច​មុន ។

លោក យូ ឌី​ស្កូ ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក ដែល​ក្នុង​រូបថត​នោះ គឺ​លោក​ថត​ចេញពី​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង ។ តាម​រយៈ​រូបថត​នេះ គឺ​សង្កេត​ឃើញ​ថា លោក​យូ ឌី​ស្កូ បាន​ប្រែប្រួល​រួប​រាង​ទៅ​រក​ភាព​ស្រស់ថ្លា និង​សុខ​ភាពរឹងមាំ​ជាង​ពី​មុន ដោយ​រូប​លោក​បាន​បង្ហាញ​រូបរាង​មាន​មាឌ​មាំ សាច់ដុំ​ទាំង​កង់​ៗ ទៅ​ដល់​មហាជន​ទៀត ។ បន្ទាប់​ពី​ឃើញ​រូបភាព​របស់​តារា​សម្តែង​ប្រុស​រូប​នេះ​ហើយ មហាជន​កាន់តែ​សម្តែង​ការ​រីករាយ​ជា​ខ្លាំង ពីព្រោះ​តែ​មិន​ស្មានថា សុខភាព​របស់​លោក លោក យូ ឌី​ស្កូ ប្រែប្រួល​លឿន​បែប​នេះ​សោះ ពីព្រោះ​តែ​ធ្លាប់តែ​ឃើញ​រូប​លោក ស្គមស្គាំង​ខ្លាំង នៅ​ពេល​លោក​កំពុង​តែ​មាន​ជំងឺ​ជា​ច្រើន​មុខ​វាយលុក​ផ្ទួន​ៗ​ដូច​ជា ជំងឺ​ទឹកនោមប្រៃ និង​ខូច​ក្រលៀន​ជាដើម ។

តែ​កន្លង​មក​តាម​រយៈ​ការ​វះកាត់​ដូរ​គ្រ​លៀន លោក យូ ឌី​ស្កូ បាន​ជួប​សំណាង​រួច​គ្រោះ​ពី​មាត់ជ្រោះ​មរណៈ និង​មានជីវិត​ប្រសើរ​ឡើង​វិញ ។ ក្រោយ​ពួ​បានឃើញ​រូបភាព​មួយ​សន្លឹក​របស់​តារាចម្រៀង​រូប​នេះ​ហើយ មហាជន​កំពុង​តែ​សប្បាយចិត្ត​ជំនួស​នៅ​ពេល​សុខភាព របស់​លោក​យូ ឌី​ស្កូ ប្រែប្រួល​មក​សភាព​ជា​មនុស្ស​ធម្មតា​វិញ​នោះ ។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ក៏​បាន​ប្រើ​ពាក្យ​លេងសើច និង​ការ​ខម​មិន​ជាមួយនឹង​មហាជន​ថា «​ខំ Edit ចង់​ប្រកាច់​បាន​រាង​ប៉ុណ្ណឹង​ទេ​»​។

យ៉ាងណាមិញ នេះ​ក៏​ព្រោះតែ​លោក​យូ ឌី​ស្កូ បាន​ធ្វើការ​ឆ្លងកាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ ស្ទើរតែ​គ្មាន​ជីវិត​រស់​ក្រោយ​ពី​បានការ​ជួយ​ជ្រោមជ្រែង​ពី​មហាជន​ជា​ច្រើន និង​ទទួល​បានការ​ព្យាបាល​វះកាត់​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ទទួល​បាន​ជោគជ័យ និង​ជា​សះស្បើយ​ឡើង​វិញ រហូត​ទទួល​សុខភាព​ដូច​បច្ចុប្បន្ន​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ បន្ទាប់​ពី​សុខភាព​ល្អ​ប្រសើរ​ជាង​មុន តារាចម្រៀង​ប្រុស​រូប​នេះ បាន​វិល​មក​ប្រឡូក​នៅ​ក្នុង​ការងារ​សិល្បៈ​វិញ ចាប់តាំងពី​រូប​លោក​ទទួល​បានការ​វះកាត់​ជោគជ័យ​តាំងពី​ចុងឆ្នាំ​២០១៩​មក​ម្លេះ គ្រាន់តែ​ពេល​នេះ​ទីផ្សារ​សិល្បៈ​ហាក់​រាង​ស្ងប់ស្ងាត់​សម្រាប់​អ្នកសិល្បៈ​ព្រោះតែ​ការ​វាយលុក​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ ៕

កែសម្រួលដោយ