ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារសាំងហ្គាពួរមានទម្ងន់ជាងប្រាក់រៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្តូរប្រាក់ដុល្លារសាំងហ្គាពួរថ្ងៃនេះមានកម្លាំងខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្តូរប្រាក់ដុល្លារសាំងហ្គាពួរថ្ងៃនេះមានកម្លាំងខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៨៨ រៀល លក់ចេញ ៣០១៨ រៀល ខណៈដែលកាលពី ថ្ងៃម្សិលមិញ ទិញចូលត្រឹមនតែ ២៩៨១ រៀល និងលក់ចេញតែ ៣០១១ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃទី ១៣សីហានេះដែរ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹង ប្រាក់ប្រទេសមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៧ រៀល, ១អឺរ៉ូ ទិញ ចូល ៤៨៣៧ រៀល លក់ចេញ ៤៨៨៦ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៤២ រៀល និងលក់ចេញ ២៩៧១ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាយន់ចិន គឺ ១យន់ ទិញចូល ៥៩១ រៀល លក់ចេញ ៥៩៧ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨៣៨ រៀល លក់ចេញ ៣៨៧៧ រៀល ខណៈ ១០០វុនកូរ៉េ ទិញចូល ៣៤៧ រៀល លក់ចេញ ៣៥០ រៀល និង ១បាតថៃ ទិញចូល ១៣២ រៀល ហើយ លក់ចេញ ១៣៣ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ