ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​សាំង​និង​ម៉ា​ស៊ូ​ត​មាន​លាយ​ទឹកក្នុង​ស្ថានីយប្រេងមួយកន្លែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ទៅ​កាន់​សាលាសង្កាត់​ស្នោរ ខាងលិច​វត្ត​ពោធិ៍​វ័ន…

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ទៅ​កាន់​សាលាសង្កាត់​ស្នោរ ខាងលិច​វត្ត​ពោធិ៍​វ័ន ក្នុងភូមិ​ផ្លាំ​ង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​។​ ប៉ុន្តែ​ទោះជា​បែប​ណា​កម្លាំង​ខាងលើ​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ស្ថានីយ៍​ប្រេង​មួយកន្លែង​​នេះ​ឡើយ គឺ​គ្រាន់តែ​ធ្វើការ​ដកហូត​យក​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ទ​​ដែល​ម្ចាស់​ដាក់​លក់​នៅ​ក្នុង​ម៉ាត​ជាង​១០០​គីឡូក្រាម​តែ​ប៉ុណ្ណោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ចុះពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើនោះ កម្លាំង​បាន​រក​ឃើញ​ថា ប្រេងសាំង​និង​ម៉ា​ស៊ូ​ត ដែល​ដាក់​លក់​នៅ​ក្នុង​ស្ថានីយប្រេង​មួយ​នោះ​មាន​លាយ​សារធាតុ​ទឹក ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ម៉ា​ស៊ី​ន​យានយន្ត​អ្នក​ប្រើប្រាស់​ដូច​ជា​ម៉ូតូ រថយន្ត ម៉ូតូ​កង់​បី​ជាដើម​។

​ក្រៅពី​នេះ​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​រក​ឃើញ​ទំនិញ​ចម្រុះ​មួយ​ចំនួន​សរុប​ទម្ងន់​១៦៦​គីឡូក្រាម ដែល​ម្ចាស់​ស្ថា​នី​ប្រេង​មួយ​នេះ​ដាក់​លក់​ក្នុង​ម៉ាត​បាន​ហួស​កាលបរិច្ឆេទ​(​ហួស​ដឺ​ឡេ​)​ទៀត​ផង ដែល​ប្រការ​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​និង​ប្រើប្រាស់​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​ប្រេងសាំង​ស៊ុប​ពែរ និង​ប្រេងម៉ាស៊ូត​ដែល​លក់​នៅ​ស្ថានីយ​ខាងលើ​មាន​លាយ​សារ​ធាតុទឹក​ដោយសារ​ការ​ជ្រាប​គម្រប​ទុយោ​បូម​ប្រេង​ក្នុង​ពោង​ស្តុក​ប្រេង​ក្រោម​ដី ពេល​នេះ​មន្ត្រី​ជំនាញ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​ត្រូវធ្វើការ​​ជួសជុល និង​កែសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។​

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​ដែរ តាម​ប្រភព​នានា​បាន​សម្ដែង​ការ​ងឿងឆ្ងល់​ថា ប្រសិនបើ​មានការ​ជ្រាប​គម្រប​ទុយោ​បូម​ប្រេង​ក្នុង​ពោង​ស្តុក​ប្រេង​ក្រោម​ដី​មែន​នោះ​ អ​ញ្ចឹ​ង​ប្រេង​ដែល​ស្តុក​នៅ​ក្នុង​ស៊ី​​ទែន​ក្រោម​ដី​នោះ​ប្រាកដជា​នឹង​ត្រូវ​ជ្រាប​ចេញពី​ស៊ី​​ទែន​គ្មាន​សល់​នោះ​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ខាងលើ​ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ម្ចាស់​ស្ថានីយប្រេង​​ផ្អាក​ការ​លក់​សាំង និង​ម៉ា​ស៊ូ​ត ដែល​មាន​លាយ​ទឹកជា​បណ្តោះអាសន្ន ។​ ដោយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ធ្វើការ​ជួសជុល និង​កែសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។ មិនតែប៉ុណ្ណោះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ម៉ាត​ផង​ដែរ ។

ក្នុង​ពេលចុះពិនិត្យ​ស្ថានីយប្រេងឥន្ធនៈមួយកន្លែង​ខាងលើ​​នោះដែរ មន្ត្រីជំនាញ​​បាន​រក​ឃើញ​ទំនិញ​ដែល​ម្ចាស់​ស្ថា​នី​ប្រេងឥន្ធនៈ​មួយ​នេះ​ដាក់​លក់​នៅ​ក្នុង​ម៉ាត​ហួសកាល​បរិ​ច្ឆេ​​ទ​​ដូច​ជា​ភេសជ្ជៈ មី នំ និង សាប៊ូ​ដុស​ខ្លួន​ជាដើម​សរុប​ចំនួន​១៦៦​គីឡូក្រាម និង​ត្រូវ​បាន​កម្លាំង​ដកហូត​យក​ទៅ​កាន់​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ