ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ថៅកែ​ហាង​បាយ​«មាតុភូមិ» ត្រូវ​បញ្ជូន​​មក​តុលា​ការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេ ​នៅព្រឹក​ថ្ងៃ​ទី​១៣ ​សីហា នេះ គឺត្រូវ​ស្ត្រី​សង្ស័យត្រូវនាំ​​​មក​សួរ​ម្តងទៀត​​ ​ខណៈស្ថិត​នៅ​ដំណាក់កាល​ស្ថា​ប័​យ​អយ្យកា​របើក​ការ​ស៊ើបសួរ ប៉ុន្តែ​ម្សិលមិញដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល ​ក៏​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ…

រាជធានី​ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេ ​នៅព្រឹក​ថ្ងៃ​ទី​១៣ ​សីហា នេះ គឺត្រូវ​ស្ត្រី​សង្ស័យត្រូវនាំ​​​មក​សួរ​ម្តងទៀត​​ ​ខណៈស្ថិត​នៅ​ដំណាក់កាល​ស្ថា​ប័​យ​អយ្យកា​របើក​ការ​ស៊ើបសួរ ប៉ុន្តែ​ម្សិលមិញដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល ​ក៏​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ។

សូមរំលឹកថា ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​ថៅកែ​ហាង​លក់​បាយ​យីហោ​«មាតុភូមិ»បាន​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន
​​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​​រសៀល​ថ្ងៃ​ទី​១២ ​សីហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ពី​បទ​ប្រើប្រាស​លិខិត​សាធារណៈ​ក្លែង និង​បទ​.​សមគំនិត​ក្នុង​អំពើ​ក្លែង​មេដៃ ដើម្បី​លួច​លក់​អចលនទ្រព្យ​(​ផ្ទះ​) អ្នក​ដទៃ ។

ស្ត្រី​​នេះ​​ឈ្មោះ មាស ផា​ន្នី​ដា អាយុ​៤៨​ឆ្នាំ ជា​ថៅកែ​ហាង​លក់​បាយ​យីហោ​«មាតុភូមិ« មាន​អា​ស​យ​ដ្ឋា​ន​ផ្ទះ​លេខ​៥៥ ផ្លូវ​លេខ​៧៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ទាក់ទិន និង​ការ​ឃាត់ខ្លួន​ថៅ​ហាង​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ កែ ប៊ិ​ន​សូរ​ស្មី និង​អនុវត្ត​តាម​ដីកាបញ្ជា​ឲ្យ​ចូលខ្លួន​ពី​ស្ថាប័ន​ព្រះរាជ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ បាន​ត្រូវ​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០០៦ ឈ្មោះ ប៊ិ​ន ហេង​ប៉ូ​ល ជា​ឳ​ពុក​របស់​ឈ្មោះ កែ ប៊ិ​ន​សូរ​ស្មី បាន​ធ្វើ​លិខិត​ផ្ទេ​កម្ម​សិទ្ធ​ផ្ទះ​លេខ ២២​អឺ​១ ផ្លូវ​លេខ ១១៨ ក្រុម​៤៣ សង្កាត់​ផ្សារ​កណ្ដាល ខណ្ឌដូនពេញ ពី​ឈ្មោះ ប៊ិ​ន ហេង​ប៉ូ​ល ឲ្យ​ទៅ​ឈ្មោះ កែ ប៊ិ​ន​សូរ​ស្មី ដោយ​មាន​លិខិត​ទទួល ស្គាល់​លេខ ១១០០៦ ល ប ចុះហត្ថលេខា​ដោយ​លោក គង់ រិ​ទ្ធ ចៅសង្កាត់​ផ្សារ​កណ្ដាល​១ ផង​ដែរ ។

ចំណែក​ឈ្មោះ មាស ផា​ន្នី​ដា គ្រាន់តែ​ជា​អ្នក​មើលថែ​ទាំ ឈ្មោះ ប៊ិ​ន ហេង​ប៉ូ​ល តែ​ប៉ុណ្ណោះ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០១៨ ឈ្មោះ ប៊ិ​ន ហេង​ប៉ូ​ល បាន​ទទួល​មរណៈភាព​ទៅ ។

ក្រោយមក​ ទើប​ឈ្មោះ កែ ប៊ិ​ន​សូរ​ស្មី ដឹង​ថា ឈ្មោះ មាស ផា​ន្នី​ដា បាន​យក​ផ្ទះ​លេខ ២២​អឺ​១ ផ្លូវ​លេខ​១១៨ ក្រុម​៤៣ សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូន​ពេញ នោះ លក់​ឲ្យ​ទៅ​ឈ្មោះ អ៊ុ​ក ធីតា ដោយ​បាន​ក្លែងបន្លំ​ស្នាម​មេដៃ​ឈ្មោះ កែ ប៊ិ​ន​សូរ​ស្មី រួច​ហើយ​ផ្ទះ​ដដែល​នេះ ​បាន​ប្រគល់​សិទ្ធ​ឲ្យ​ឈ្មោះ មាស ផា​ន្នី​ដា (​ថៅកែ​ហាង​លក់​បាយ​មាតុភូមិ​)​គ្រប់គ្រង​បន្ត ។ ដោយ​ពិនិត្យ​ឃើញ​ថា មាន ករណី​ក្លែងបន្លំ​ស្នាម​មេដៃ​បែប​នេះ​ទើប​ឈ្មោះ ប៊ិ​ន សូរ​ស្មី ដែល​ជា​ម្ចាស់ផ្ទះ​ពិតប្រាកដ បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​រឿង​នេះ ។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​នេះ ស្ត្រី​ឈ្មោះ មាស ផា​ន្នី​ដា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​និង​ឈ្មោះ ប៊ិ​ន ហេង​ប៉ូ​ល គឺជា​ប្ដី​ប្រពន្ធ​និង​គ្នា ហើយ​ក្រោយ​ពី​កូន​ៗ​របស់​ប៊ិ​ន ហេង​ប៉ូ​ល ទៅ​រៀន​នៅ​ប្រទេស​បារាំង​អស់​ទៅ គាត់​បាន​មើល ថែទាំ​ប្ដី​រហូត​មក​ដល់​ឆ្នាំ​២០១៨ ទើប​គាត់​ស្លាប់ ។

ចំពោះ​ការ​លក់​ផ្ទេរ​កម្ម​សិ ទ​ផ្ទះ​គឺ​ប្ដី​របស់​គាត់​ជា​អ្នក​ឲ្យ​គាត់​ផ្ដិត​មេដៃ​ជំនួស​កូន​ដែល​នៅ​ប្រទេស​បារាំង​ទាំងអស់ ។ តែ​ទោះជា​យ៉ាងណា​ក្តី​សមត្ត​កិច្ច​បាន​ធ្វើ​កោសល​វិ​ច្ច័​យ លើ​លិខិត​ស្នាម​ទិញ​លក់​ផ្ទះ​ខាងលើ​នោះ គឺ​ពិតជា​ស្នាម​មេដៃ​ក្លែង ដូច្នោះ​ហើយ​បានជា ត្រូវ​ឃាត់ខ្លួន​ថៅកែ​ហាង​លក់​បាយ​មាតុភូមិ​នោះ ​។

ព័ត៌​មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ