ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក​រដ្ឋមន្ត្រីព័រ​ទុ​យ​ហ្កា​ល់ អញ្ជើញ​ភ្ញៀវ​ទេសចរ​មក​លេង​ប្រទេស​ អំឡុង​ការ​ប្រកួត UCL

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ នាយក​រដ្ឋមន្ត្រី​ព័រ​ទុ​យ​ហ្កា​ល់​លោក Antonio Costa បាន​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ និង​ភ្ញៀវ​ទេសចរ​អោយមក​លេង​ប្រទេស​ខ្លួន អំឡុង​ពេល​នៃ​ការ​ប្រកួត​ពានរង្វាន់ Champions League…

ព័រ​ទុ​យ​ហ្គា​ល់ ៖ នាយក​រដ្ឋមន្ត្រី​ព័រ​ទុ​យ​ហ្កា​ល់​លោក Antonio Costa បាន​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ និង​ភ្ញៀវ​ទេសចរ​អោយមក​លេង​ប្រទេស​ខ្លួន អំឡុង​ពេល​នៃ​ការ​ប្រកួត​ពានរង្វាន់ Champions League ដែល​ចាប់ផ្តើម​កាល​ថ្ងៃ​ពុធ​ម្សិលមិញ​ ទោះបីជា​អ្នកគាំទ្រ​ត្រូវ​បាន​រារាំង​មិន​អោយ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋានយ៉ាង​ក៏​ដោយ​។

ក្រុម​កំពូល​ៗ​នៅ​អឺរ៉ុប កំពុង​ធ្វើ​សកម្មភាព​ប្រកួតប្រជែង​នៅ​ទីក្រុង​លី​ស​បោ​ន ដែល​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ចាប់ពី​វគ្គ ៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខណៈ​ការ​ប្រកួត​ដែល​ក្រុម PSG យកឈ្នះ​លើ​ក្រុម Atalanta ដោយ​លទ្ធផល ២-១ កាលពីម្សិលមិញ គឺជា​ជំនួប​បើកឆាកព្រឹត្តិការណ៍នេះ នៅព័រទុយហ្គាល់​។

លោក Antonio Costa បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​យល់​ពី​ការ​ខកចិត្ត​របស់​អ្នក​គ្រប់​គ្នា ដែល​មិន​អាច​ចូលរួម​ទស្សនាការ​ប្រកួត​ដោយ​ផ្ទាល់​បាន​។ ប៉ុន្តែ​អ្នក​អាច​ចំណាយពេលវេលា​វិស្សមកាលរបស់អ្នក ឬ​សម្រាប់​ហេតុផល​ណាមួយ អំឡុង​ពេល​មានការ​ប្រកួត​នេះ​។ អ្នក​នឹងត្រូវ​ទទួល​បាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ហើយ​អ្នក​អាច​ធ្វើ​ជា​ខ្លួន​អ្នក​ផ្ទាល់ ពីព្រោះ​ព័រ​ទុ​យ​ហ្គា​ល់​មាន​សុវត្ថិភាព​ពេញលេញ​»​។

គូសបញ្ជាក់​ថា PSG គឺជា​ក្រុម​ដំបូង​គេ ដែល​បាន​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រក្រោយឈ្នះ Atalanta។ បន្ទាប់​ពី​ការចាប់ពី​វគ្គ៨​ក្រុម រហូត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវ​បាន​អនុម័ត​ពី UEFA អោយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​។ ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨-១៩ ខែសីហា ខណៈ​ដែល​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា​៕ (​ដកស្រង់​ចេញពី Reuters)