ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ​៖ អភិបាល​ខណ្ឌ​ណា​​បណ្តោយឱ្យ​​​លួច​បើក​ក្លិប​​កម្សាន្ត​និង​ខារ៉ាអូខេ​នឹង​ប្រឈម​មុខជា​មួយ​ក្រសួងមហាផ្ទៃ​និង​រាជរដ្ឋា​ភិ​បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​​ព្រមាន​ថា «បើសិនជា​នៅ​ក្នុង​ខណ្ឌ​ណាមួយ​មាន​លួច​បើក ក្លឹ​ប​កម្សាន្ត​និង​ខារ៉ាអូខេ ពពាក់ពពូន ហើយ​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​​ព្រមាន​ថា «បើសិនជា​នៅ​ក្នុង​ខណ្ឌ​ណាមួយ​មាន​លួច​បើក ក្លឹ​ប​កម្សាន្ត​និង​ខារ៉ាអូខេ ពពាក់ពពូន ហើយ​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បាន​ជាក់ស្ដែង​នោះ នោះ​អភិបាល​ខណ្ឌ​នោះ នឹង​មាន​បញ្ហា​ប្រឈម​មុខ​និង​ក្រសួងមហាផ្ទៃ​និង​រាជរដ្ឋាភិបាល​ហើយ» ​។

ការ​លើក​ឡើង​របស់​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បែប​នេះ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១២ ​ខែសីហា​ ឆ្នាំ​២០២០​នេះ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​ក្លឹ​ប​កម្សាន្ត​និង​ខារ៉ាអូខេ ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​លើក​ឡើង​ថា​ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​ពិនិត្យ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ទៅ​លើ​ទីតាំង​ក្លឹ​ប​កំសាន្ត​និង​ខារ៉ាអូខេ​ដែល​បាន​កែប្រែ​ទៅ​ជា​ភោជនីយដ្ឋាន ថា​តើ ទីតាំង​ទាំងនោះ​បាន​អនុវត្ត​ទៅ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដែរ​ឬទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ