ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនាយចំណង់បា.ញ់មេឃជាង២០គ្រាប់ មិនទាន់ដឹង​​ចំណាត់​ការ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បាន​ប្រាប់​តាម​ទូរស័ព្ទ​​ រសៀល​ថ្ងៃ​ទី​១២​​សីហា​ ​ថា លោក ស៊ុន ឌី​ណាត ដែល​ជា​នាយចំណង់​ផ្នែក​អន្តរាគមន៍​ម្នាក់…

ខេត្តសៀមរាប ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បាន​ប្រាប់​តាម​ទូរស័ព្ទ​​ រសៀល​ថ្ងៃ​ទី​១២​​សីហា​ ​ថា លោក ស៊ុន ឌី​ណាត ដែល​ជា​នាយចំណង់​ផ្នែក​អន្តរាគមន៍​ម្នាក់ និង ជា​គ្រូហ្វឹកហ្វឺន ផ្នែក​ការពារ​បាតុកម្ម ដែល​មក​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន ទាញ​កាំភ្លើង​អាការ​៤៧បាញ់​ឡើង​លើ​មេឃ​ ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយសារ​រឿង​ផ្ទៃក្នុង​ ត្រូវ​បាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឱ្យ​ប្រធាន​ការិយា​ល័យ​បុគ្គលិក​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​ឱ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ ហើយចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ ពួក​គាត់​ត្រឹម​កូនចៅ គេ​មិនដឹង​ទេ ស្រេច​តែ​ថ្នាក់លើ​ទៅ​ ព្រោះ​នេះ​ជា​រឿង​បុគ្គល​ ។

រីឯលោក ដា វី នាយការិយាល័យ​បុគ្គលិក​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ទៀត​ថា ចំពោះ​ករណី លោក ស៊ុន ឌី​ណាត ដែល​ជា​នាយចំណង់​នោះ លោក​មិន​បានដឹង​អស់​ទេ ស្រេច​តែ​ថ្នាក់លើ​ទេ បើ​ចង់​ដឹង​ច្បាស់​សួរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទៅ​ដឹង​ហើយ​។ ប្រភព​ចេញពី​មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត លួច​បង្ហើប​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី លោក ស៊ុន ឌី​ណាត ដែល​ជា​នាយចំណង់​បាញ់បោះ​នោះ ព្រោះ​ខឹង​ថ្នាក់លើ​មិនសូវ​យកចិត្តទុកដាក់​ដល់​ពួក​គាត់ ដែល​ជា​មន្ត្រី​អន្តរាគមន៍​សោះឡើយ ។

ព្រោះ​ពួក​គាត់ ចុះ​ធ្វើការ​មិន​ថា យប់​ឬ ថ្ងៃ មាន​ភ្លៀង ឬ​ក្តៅ ក៏​ពួក​គាត់​តស៊ូ ដើម្បី​ការពារ​ជូន​ប្រជាពលរដ្ឋ​មិន​ដែល​ត្អូញត្អែរ​សោះឡើយ​។​ កុំ​ថា តែ​រូប​គាត់ គឺ មន្ត្រី ក្រោម​ឱវាទ ទាំងអស់ ក៏ ថ្នាក់លើ​គៀបសង្កត់​ដែរ ជា​ពិសេស ខាង​អន្តរាគមន៍ ដែល​ថ្នាក់លើ​បញ្ជូន​មក គឺ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ប្រភព​បាន​ប្រាប់​ទៀត​ថា ចំពោះ​លោក ស៊ុន ឌី​ណាត នេះ ប្រហែល​ខាង​មេ​ប៉េ​អឹ​ម​ខេត្​រាយការណ៍​ទៅ​ថ្នាក់លើ​ឱ្យ​ដក​ចេញ ឬ បញ្ជូន ទៅ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដូច​ពាក្យចាស់ តែង ពោល​ថា (​មកពីណា គឺ ទៅ ណឹ​ង វិញ )​ឬ​(​មក​ពី​ដើមឈើ ណា ទៅ​វិញ នៅ​កន្លែង​ដើមឈើ​នោះ​ទៅ​)​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុ​បាញ់បោះ​សេរី ដោយ​កាំភ្លើង អាកា​៤៧(AK47)​អស់​ប្រមាណ​ជាង​២០​គ្រាប់ ដោយសារ​រឿង​ផ្ទៃក្នុង នៅ​កណ្តាល​ទីក្រុង ក្នុង​បរិវេណ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧ យប់ ថ្ងៃ​ទី​៨​ខែសីហា​ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។​គឺ នៅ​មាន មន្ត្រី​បាត់​អា​គុយ​ឡាន នៅ​ក្នុង​បរិវេណ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ប៉ុន្មាន​ថ្ងៃមុន​ផង​ដែរ​។

ជុំវិញ​ករណី​នេះ​ដែរ ក្រុម​អ្នកកាសែត​ខេត្តសៀមរាប បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ ពី​លោក បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែសីហា​ឆ្នាំ​២០២០​នេះ ដោយសារ​ការ​ទំនាក់ទំនង ត្រូវ​បាន​កូនចៅ​លើក ថា ចាំ​សុំ​យោបល់​ពី មេ ជា​មុន​សិន​។

មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​កណ្តាល​ក្រុង​សៀមរាប រង់ចាំ​ទន្ទឹង មើល​ថា តើ​វាសនា មន្ត្រី ប៉េ​អឹ​ម លោក ស៊ុន ឌី​ណាត ដែល​ខឹង​ថ្នាក់លើ រឿង​ផ្ទៃក្នុង រហូត​ហាន ទាញ​(AK47)​បាញ់​បោះ​​សេរី បង្អើល សត្វ​ប្រចៀវ អស់​ប្រមាណ​ជាង​២០​គ្រាប់ កណ្តាល​ក្រុង​សៀមរាប ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ទាំង​យប់​នោះ អាច​គេច​ផុត​ពី​ច្បាប់​ដែរ ឬ ក៏ ត្រូវ​ថ្នាក់លើ ដាក់​ទណ្ឌកម្ម ឬ ផ្លាស់​ប្តូរ​ឱ្យទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​៕​​

អត្ថបទសរសេរ ដោយ