ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងការដាំ​ដំណាំកសិកម្ម​​​ឱ្យខ្លាំង ខណៈការនាំចូលពីគេច្រើន​ឡើងៗ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖​ ដោយសារតែ​បន្លែដែល​នាំ​ចូល​ពី​​ប្រទេស​​ជិត​ខាង​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​៣០០​ទៅ​៤០០​តោនទេ ​ទើប​ពង្រឹង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ក្នុងស្រុក​តម្រូវការ​ ក្នុង​ឱកាស​កូ​វី​ដ​១៩​ដែល​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្មី​ៗ​នេះ​ស្រុក​មង្គល​បូ​រី​។ ប្រធាន​មន្ទី​រកសិកម្ម​ខេត្ត​ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​មាន​ប្រសាសន៍​ថា​ ​កាលពីមុន​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ក្នុង​១​ថ្ងៃ​…

ខេត្តបន្ទាយ​មាន​ជ័យ​៖​ ដោយសារតែ​បន្លែដែល​នាំ​ចូល​ពី​​ប្រទេស​​ជិត​ខាង​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​៣០០​ទៅ​៤០០​តោនទេ ​ទើប​ពង្រឹង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ក្នុងស្រុក​តម្រូវការ​ ក្នុង​ឱកាស​កូ​វី​ដ​១៩​ដែល​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្មី​ៗ​នេះ​ស្រុក​មង្គល​បូ​រី​។

ប្រធាន​មន្ទី​រកសិកម្ម​ខេត្ត​ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​មាន​ប្រសាសន៍​ថា​ ​កាលពីមុន​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ក្នុង​១​ថ្ងៃ​ មិន​តិច​ជាង​៣០០​ ទៅ​៤០០​តោន ជា​ការ​តម្រូវ​ការ​ចាំបាច់​រាជរដ្ឋាភិបាល​កម្ពុជា នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​សិ​កម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ រួម​ជាមួយ​មន្ទី​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ខេត្ត បាន​រៀបចំ​បណ្តុះ​បណ្តាល​​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ត​ចុះ​ការ​ដាំ​ដុះ​ដោយ​មាន​លក្ខណៈ​​ប​ច្ឆេ​ក​ទេស​ហើយ​ទទួល​បាន​ផល​ច្រើន​គ្មាន​ប្រើ​ជាតិ​គីមី​។

លោក​បាន​បញ្ជាក់​ថា​ ​វិស័យ​កសិកម្ម​គឺជា​ឆ្អឹងខ្នង​យ៉ាង​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការកាត់​ប​ន្ថយ​ភាព​ក្រក្រី​ជូន​ប្រជាពលរដ្ឋ ជាក់ស្តែង ​នៅ​ពេល​ដែល​កូ​វី​ដ​១៩​ កំពុង​រា​តត្បា​ត​នៅ​តាម​បណ្តា​ប្រទេស​ទូ​ទាំង​ពិភពលោក ។ ​ហើយ​ប្រទេស​កម្ពុជា​កំពុង​បង្កា​រនិង​ទប់ស្កាត់​ជំងឺ​ឆ្លង​កូ​វី​ដ​១៩​នេះ ។

ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​បានអោយ​ក្រសួង​ជំនាញ​ចុះ​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​សម្រាប់​ទ្រ​ង​ទ្រង់​ជីវភាព​និង​សម្រាប់​ទីផ្សា​ក្នុងស្រុក​ដែល​កំពុង​តម្រូវការ​នៅ​ពេល​ដែល​ទប់ស្កាត់​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បញ្ជាក់​ថា​៖ ​នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​បានការ​យក​ចិត្តទុកដាក់​ពី​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ បាន​បង្កើត​មូល​នី​ធិ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ សម្រាប់​ការ​ខ្ចី​ថវិការ​សម្រាប់​បង្កបង្កើន​ផល ​និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​និង​តម្រូវការ​បន្លែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ ។

អត្ថបទសរសេរ ដោយ