ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​មេឃុំ​ចេញ​លិខិត​​ហៅ​ទៅ​ សម្រួល ទាញ​​AK​បា.ញ់ប្រាវ​​​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការណ៍​បឋម​​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​គ្រឹ​ង​ម្នាក់ បា​ន​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង…

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការណ៍​បឋម​​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​គ្រឹ​ង​ម្នាក់ បា​ន​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី ពាក់​ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។

ជនសង្ស័យ​ឈ្មោះ ថា​ត់ យី​វ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​នេះ ។ បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១​១ ​សីហា មេឃុំ​ចា
​អ៊ុ​ង បាន​ធ្វើ​លិខិត​​អញ្ជើញ​ហៅ​ឈ្មោះ ថា​ត់ យី​វ ឲ្យ​ចូលខ្លួន​ទៅ​ដោះស្រាយ និង​សម្រប​សម្រួល​ពាក់​ពន្ធ​រឿង​វិវាទ​ក្នុង​ក្រុម​គ្រួសារ ។

ខណៈ​ពេល​លិខិត​ទ​របស់​មេឃុំ​ទៅ​ដល់ ​ឈ្មោះ ធាត់ យី​វ បាន​ស្ទុះ​ទៅ​ទាញ​យក​កាំភ្លើង​AK​ស្វាយ​វែង​មួយ​ដើម បាញ់​ប្រាវ​ឡើង​លើ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្រុកភូមិ នឹង​ដឹង​ដល់​សមត្ត​កិច្ច​ក៏​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ទៅ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិ​ច្ច្ជ​ន​ជាតិ​គ្រឹ​ង​រូប​នោះ​បាន​សារភាព​ថា បានជា​មានការ​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៣​គ្រាប់ គឺ​មូលហេតុ​មក​ពី​រូបគេ​ខឹង​មេឃុំ​ធ្វើ​លិខិត​​អញ្ជើញ​ឲ្យ​ទៅ​ស​ម្រ​ប​សម្រួល​រឿង​វិវាទ​ក្នុង​ក្រុម​គ្រួសារ ។

ចម្លើយ​ជនសង្ស័យ​បន្ត​ថា កាំភ្លើង​ដែល​គេ​យក​មក​បាញ់​មេឃ​នេះ គឺ​គេ​បាន​មក​ពី​លាក់​ទុក​យូ​រឆ្នាំ​មក​ហើយ ។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ