ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ការ​ប្រមូល​ផល​ដំឡូង​មី​របស់​កសិករ ប្រភេទ​ពូជ​បង្កាត់​ថ្មី​ឈ្មោះ​៨៩ ដែល​នាំ​ពី​ប្រទេស​ថៃ

9 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​គួរតែ​ជ្រើសរើស​ពូជ​ជា​ចម្បង មិន​ត្រូវ​បន្ត​នាំ​គ្នា​យក​ពូជ​ដំណាំ​គ្មាន​គុណភាព​មក​ដាំ​នៅ​លើ​ដី​របស់​ខ្លួន​នោះ​ឡើយ ហើយ​យើង​ត្រូវ​ដាំ​ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ មិនមែន​បណ្តោយ​ទៅ​តាម​យថាកម្ម​នោះ​ឡើយ ។ ជា​ពិសេស​កសិករ​ត្រូវ​ទាញ​យក​បទ​ពិសោធន៍​ពី​អ្នក​ដទៃ​ដែល​ធ្លាប់​ធ្វើការ​ដាំ​ដុះ ឬ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម  ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន​ផង​ដែរ…

​ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​គួរតែ​ជ្រើសរើស​ពូជ​ជា​ចម្បង មិន​ត្រូវ​បន្ត​នាំ​គ្នា​យក​ពូជ​ដំណាំ​គ្មាន​គុណភាព​មក​ដាំ​នៅ​លើ​ដី​របស់​ខ្លួន​នោះ​ឡើយ ហើយ​យើង​ត្រូវ​ដាំ​ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ មិនមែន​បណ្តោយ​ទៅ​តាម​យថាកម្ម​នោះ​ឡើយ ។ ជា​ពិសេស​កសិករ​ត្រូវ​ទាញ​យក​បទ​ពិសោធន៍​ពី​អ្នក​ដទៃ​ដែល​ធ្លាប់​ធ្វើការ​ដាំ​ដុះ ឬ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម  ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។ 

ជាមួយ​គ្នា​នោះ​ដែរ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​លោក សាយ សុ​ផាត បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​កសិផល​របស់​កសិករ​គំរូ ដែល​បាន​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ត្រួតពិនិត្យ​ពូជ​ដំឡូង​មី​បង្កាត់​ថ្មី មានឈ្មោះ​ថា​៨៩ នាំ​មក​ពី​ប្រទេស​ថៃ ដែល​កសិករ​ម្នាក់​កំពុង​ប្រមូល​ផល នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ២០១៥​នេះ នៅ​ចំណុច​ក្បាល​ឡាន ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ  ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក​សាលា​ក្រៅ ជំទប់​ទី​១​ឃុំ​ស្ទឹង​កាច់ ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម  ប្រធាន​និង​អនុប្រធាន​សហគមន៍ ព្រមទាំង​កសិករ​ជា​ច្រើន​នាក់​ផង​ដែរ  ។  

លោក សាយ សុ​ផាត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ត្រួតពិនិត្យ​នេះ​ដោយ​ដក​ដំឡូង​មី​យក​មក​ថ្លឹង ដើម្បី​ប្រៀបធៀប​ពី​ទិន្នផល ពូជ​ដំឡូង​បង្កាត់​ពូជ​ថ្មី និង​ពូជ​ដំឡូង​មី​ធម្មតា ហើ​ទិន្នផល ក៏​ខុស​គ្នា​ដែរ​ក្នុង​១​ហិ​កតា​ដូច​គ្នា ។ ក្រោយ​ពី​ក្រុមការងារ​ធ្វើការ​ពិសោធន៍​រួច​ម កបាន​ទទួលស្គាល់​ថា​ដំឡូង​មី​បង្កាត់​ពូជ​ថ្មី​នេះ គឺ​ពិតជា​មាន​ទិន្នផល​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ មែន ពោល​គឺ​កើន​ទិន្នផល​លើស​ពូជ​ធម្មតា​ទ្វេរ​ដង ។ ជាក់ស្តែង​បន្ទាប់​ពី​ក្រុមការងារ​សាកល្បង​ដក​ដំឡូង​មី​ក្នុង​ចម្ការ​នេះ​មក​ថ្លឹង​មើល ក៏​ឃើញ​ថា​ចម្ការ​របស់​គាត់​ទទួល​បាន​ផល​ក្នុង​១​ហិ​កតារ​ហូត​ដល់​៥៨​តោន លើស​ពី​ពូជ​ធ្លាប់​ដាំ​ក្នុង​១​ហិ​កតា​ចំនួន​២៥​ទៅ​៣០​តោន​ប៉ុ ណ្ណោះ ។  

លោក​ប្រធាន​មន្ទីរ ក៏​បាន​ណែនាំ​ឱ្យ​កសិករ​ទាំងអស់​បែរមក​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី​ដែល​មានឈ្មោះ​ថា​៨៩​នេះ​វិញ  ព្រោះថា ទី​១. ធន់​នឹង​អាកាសធាតុ ទី​២.​ងាយស្រួល​ថែទាំ  ទី​៣. មើម​មាន​ទំហំ​ធំ ហើយ​វែង​ល្អ ជា​ពិសេស​ពូជ​នេះ សម្បូរ​ទៅ​ដោយ​ម្សៅ​ដែល​មាន​ទម្ងន់​ធ្ងន់​ថែម​ទៀត​ផង ធ្វើ​ឱ្យ​កសិករ​លក់​បាន​កម្រៃ​លើស​ពី​ការ​ស្មាន  បើ​ទោះជា​ដំឡូង​ធ្លាក់​ថ្លៃ​ក៏​ដោយ ។ លោក​បញ្ជាក់​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​កំពុង​តែ​ធ្លាក់​ចុះ ដោយសារ​ទីផ្សារ​របស់​ប្រទេស​ថៃ​ធ្លាក់​ចុះ​ដែរ ហើយ​លោក​នឹង​អាជ្ញាធរ​ខេត្ត​កំពុង​តែ​សម្របសម្រួល​នឹង​រក​វិធី​ដោះ  ស្រាយ​បញ្ហា​កសិផល​របស់​កសិករ​ផង​ដែរ  ។  

កសិករ​ម្នាក់ ឈ្មោះ អ៊ុ​ក ទូច ជា​ម្ចាស់​ចម្ការ​ខាងលើ​ដែល​ដាំ​ពូជ​ដំឡូង​មី​បង្កាត់​ថ្មី បា ន​ឱ្យ​ដឹង​ថា កាលពីមុន​លោក​បាន​ដាំ​ពូជ​ធម្មតា ដោយ​ក្នុង​១​ហិ​កតា ទទួល​បាន​ផល​ត្រឹមតែ​២៥ ទៅ​៣០​តោន​ប៉ុណ្ណោះ ។ តែ​បច្ចុប្បន្ន​គាត់​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី ដែល​មានឈ្មោះ​៨៩​នេះ គាត់​អាច​ទទួល​បាន​ផល​ចាប់ពី​៥៥​ទៅ​៨០​តោន​ក្នុង​១​ហិ​កតា ។ លោក​ក៏​បាន​ប្រាប់​ពី​វិធី​ដាំដំឡូង​មី​តាម​លក្ខណៈ​បច្ចេកទេស ដូច​ជា​ត្រូវ​ជ្រើសរើស​ពេលវេលា​នៃ​ការ​ដាំ ហើយ​ពេល​ដាំ​ត្រូវ​ពូន​រង​ដែល​មាន​ទំហំ​ចាប់ពី​១​ម៉ែត្រ​ទៅ​១.២​ម៉ែត្រ គម្លាត​ពី​រង​មួយ​ទៅ​រង​មួយទៀត ប្រវែង​១​ម៉ែត្រ ទៅ​១.៣​ម៉ែត្រ និង​ដាំ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ចន្លោះ​ពី​០.៨​ទៅ​១​ម៉ែត្រ ។

កសិករ​ម្នាក់ ឈ្មោះ រស់ ខែ​ម​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់  អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ដាំដំឡូង​មីនេះ ក្នុង​១​ហិ​កតា​គឺ​ចំណាយ​អស់ប្រាក់​ប្រហែល​១២០០​ដុល្លារ លុះ​ពេល​ទទួលផល ក្នុង​១​ហិ​កតា បើ​ពូជ​ធម្មតា​បាន​ត្រឹមតែ​៣០​តោន ហើយ​បើ​ប្រៀបធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​គឺ​បាន​ត្រឹមតែ​រួចខ្លួន ឬ​ខាតដើម ។ តែ​ពេល​គាត់​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី​នេះ គឺ​អាច​ចំណេញ​ក្នុង​១​ហិ​កតា​ជាង​១​ពាន់​ដុល្លារ ។ ដូច្នេះ​ពូជ​បង្កាត់​ថ្មី រូប​គាត់​ទទួលស្គាល់​ថា បាន​ទិន្នផល​ខ្ពស់​គួរ​ឱ្យ​ចាប់អារម្មណ៍​មែន ។

ចំណែក​ក្រុមការងារ និង​កសិករ​មួយ​ចំនួន ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ  ក៏​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ចំពោះ​ពូជ​ដំ​ឡូ​មី​បង្កាត់​ថ្មី ដែល​នាំ​មក​ពី​ប្រ ទេស​ថៃ ហើយ​ពួក​គាត់ នឹង​នាំ​គ្នា​បែរមក​រក​ពូជ​បង្កាត់​ថ្មី​នេះ​យក​មក​ដាំ ដើម្បី​បង្កើន​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ៕