ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នឹង​សន្សំ​លុយ​បាន​ច្រើន​ប្រសិនបើ​អ្នកមាន​បញ្ជី​ពីរ

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​គ្រប់​គ្នា​មានការ​លំបាក​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ទាក់ទិន​នឹង​លុយ​ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​គ្រប់គ្រង​លុយ នោះ​អ្នក​នឹង​អាច​ត្រៀមខ្លួន​សម្រាប់​ស្ថាន​ការ​មិនល្អ​ៗ ព្រមទាំង​អាច​សន្សំ​លុយ​បាន​កាន់តែ​ច្រើន​សម្រាប់​ថ្ងៃ​អនាគត​ថែម​ទៀត​ផង​។ សេដ្ឋវិទូ ដេ​ន អា​រី​លី…

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​គ្រប់​គ្នា​មានការ​លំបាក​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ទាក់ទិន​នឹង​លុយ​ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​គ្រប់គ្រង​លុយ នោះ​អ្នក​នឹង​អាច​ត្រៀមខ្លួន​សម្រាប់​ស្ថាន​ការ​មិនល្អ​ៗ ព្រមទាំង​អាច​សន្សំ​លុយ​បាន​កាន់តែ​ច្រើន​សម្រាប់​ថ្ងៃ​អនាគត​ថែម​ទៀត​ផង​។

សេដ្ឋវិទូ ដេ​ន អា​រី​លី (Dan Ariely) បាន​ផ្តល់​យោបល់​មក​ថា មនុស្ស​ម្នាក់​ៗ​គួរតែ​មាន​បញ្ជី​ពីរ​សម្រាប់​ការ​រៀបចំ​ផែនការ​រយៈពេល​ខ្លី និង​វែង​ ។

បញ្ជី​ទី​មួយ ​គឺ​បញ្ជី​សម្ភារៈ​ដែល​អ្នក​ត្រូវ​កាត់​បន្ថយ​ក្នុង​ពេល​នេះ ​។ អ្នក​ត្រូវ​មើល​ទម្លាប់​ចាយវាយ​ប្រចាំខែ​របស់​អ្នក​ឡើង​វិញ និង​មើល​ថា ​តើ​អ្នក​អាច​កាត់​បន្ថយ​ការ​ចាយវាយ​អ្វីខ្លះ ​។ តើ​អ្នក​កំពុង​តែ​ចាយវាយ​លើ​អ្វី​ដែល​អ្នក​មិន​ត្រូវការ ឬ​មិន​ប្រើប្រាស់​ទេ?

បញ្ជី​ទី​ពីរ​ គឺ​បញ្ជី​ដែល​ប្រាប់​ពី​អ្វី​អ្នក​ត្រូវ​កាត់​បន្ថយ​បន្ថែម​ទៀត ​ពេល​ស្ថាន​ការ​មិនល្អ​កើត​មាន​ឡើង ​។ ឧទាហរណ៍​ដូច​ជា ​ពេល​ដែល​អ្នក​បាន​បាត់បង់​ការងារ ឬ​ជួប​ការ​កាត់​បន្ថយ​ប្រាក់ខែ​ជាដើម ​។ អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​ស្ថាន​ការ​អាក្រក់​ៗ​មុន​ពេល​វា​កើត​មាន​ឡើង​ពិតមែន ព្រោះ​ពេល​ដែល​ស្ថាន​ការ​ទាំងនោះ​កើត​មាន​ឡើង អ្នក​ប្រហែលជា​មិន​មាន​សតិ​ស្មារតី​ល្អ​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ផែនការ​ទេ​។

លោក​អា​រី​លី​បាន​បន្ថែម​ទៀត​ថា វា​មិនមែន​ជា​បញ្ហា​ទេ​ក្នុង​ការ​កែសម្រួល​គោលដៅ​សន្សំ​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ត្រូវការ​លុយ​បន្ថែម វា​ក៏​មិនមែន​ជាប​ញ្ហ​ដែរ​ក្នុង​ការ​ដក​លុយ​សន្សំ​របស់​អ្នក​យក​មក​ប្រើប្រាស់ ប៉ុន្តែ​អ្នក​គួរតែ​ប្រើ​វា​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​។

ប្រសិនបើ​អ្នក​ជួប​នូវ​បញ្ហា​លុយ​ធ្ងន់ធ្ងរ​ក្នុង​ពេល​នេះនោះ អ្នក​អាច​ពិចារណា​ធ្វើ​បញ្ជី​ដូច​ខាងលើ​បាន​ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ​អ្នក​អាច​គ្រប់គ្រង​អនាគត​របស់​អ្នក​បាន​ល្អ​ជាង​មុន ​។ ហើយ​ប្រសិនបើ​អ្នក​កំពុង​តែ​សន្សំ​លុយ​នៅ​ធនាគារ​នោះ អ្នក​គួរតែ​ជ្រើសរើស​គណនី​សន្សំ​ដែល​ផ្តល់​នូវ​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ