ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ដើរលេង យកម្ជុលចាក់​បាត​ជើង ​ផ្អើលកណ្តាលក្រុងកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ន គ​ន្ធា អាយុ​៣០​ឆ្នាំ ជា​ស្ត្រីមេម៉ាយ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្មាំ​ង…

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ន គ​ន្ធា អាយុ​៣០​ឆ្នាំ ជា​ស្ត្រី
មេម៉ាយ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្មាំ​ង ពី​បទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​យក​ម្ជុលចាក់​ជើង​កូនប្រុស​និង​ប្អូនស្រី​របស់​ខ្លួន បណ្ដាល ​ឱ្យ​របួស​បាតជើង​ទាំង​សងខាង​ទាំង​២​នាក់ ។

ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោងប្រហែល​៨​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ ។ កូនប្រុស​ដែល​ត្រូវ​ម្តាយ​ប្រើ​អំពើ​ហិង្សានេះ​ឈ្មោះ ស៊ន ធា​រ៉ា អាយុ​១០​ឆ្នាំ ចំណែក​ប្អូនស្រីឈ្មោះ ស៊ន ស្រី​ពៅ អាយុ​៨​ឆ្នាំ ។

បច្ចុប្បន្ន ស្ត្រី​ចិត្ត​ក្តៅ​ខាងលើ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។តាម​ប្រភព​ព័ត៌មាន​ថា បានជា​ខឹង​យក​ម្ជុលចាក់​បាតជើង​កូនប្រុស​និង​ប្អូនស្រី​នេះ ត្រូវ​បាន​ស្ត្រី​រូប​នេះ​សារភាព​ថា ដោយសារ​ខឹង​ពួក​គេ​មិនស្តាប់​នាំ​គ្នា​ដើរ​លេង​មិន​ចេះ​នៅផ្ទះ និង​បាន​ប្រៀនប្រដៅ​២​ទៅ​៣​ដង​មក​ហើយ ។

នា​ល្ងាច​ថ្ងៃទី​១១ ខែសីហា ស្ត្រី​រូប​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ស្នង ការ ដ្ឋាន​នគរបាល​ខេត្ត ខណៈ​កូនប្រុស​និងប្អូនស្រី​ដែល​ត្រូវ​បាន​ចាក់​ឲ្យ​របួស​ជើង​កំពុង​ព្យា បាល​នៅផ្ទះ ។

ទ​ង្វើ​បែប​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ថ្កោលទោស​ថា មិន​គប្បី​ស្រី្ត​រូប​នេះ​ប្រកាន់​យក​ការ​ធ្វើទារុណកម្ម​បែប​នេះ​ឡើយ ។ សូម​ឱ្យ​របួស​បាតជើង​របស់​ពួក​គេ​ជា​របួសស្រាល ឆាប់​ជា​ផង​ចុះ​៕

អត្ថបទសរសេរ ដោយ