ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំហាន​ដែល​អ្នក​ត្រូវ​ដើរ​មុន​ពេល​ជ្រើសរើស​អាជីព

3 ឆ្នាំ មុន

អត្រា​ក្នុង​ការ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន ហើយ​ក្នុង​នោះ​រួម​មានការ​ជ្រើសរើស​អាជីព​ផង​ដែរ ។ ទោះជា​អ្នក​អាច​ផ្លាស់​ប្តូរ​អាជីព​បាន​គ្រប់ពេល​ពិតមែន​ក្តី ការ​ជ្រើសរើស​អាជីព​ដែល​ត្រឹមត្រូវ និង​ស័ក្តិសម​នឹង​អ្នក​បាន​ឆាប់​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ឱកាស​ជោគជ័យ​កាន់តែ​ខ្ពស់​ដែរ ។ ខាងក្រោម គឺជា​ជំហាន​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដើរ​មុន​ពេលធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​នេះ…

អត្រា​ក្នុង​ការ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន ហើយ​ក្នុង​នោះ​រួម​មានការ​ជ្រើសរើស​អាជីព​ផង​ដែរ ។ ទោះជា​អ្នក​អាច​ផ្លាស់​ប្តូរ​អាជីព​បាន​គ្រប់ពេល​ពិតមែន​ក្តី ការ​ជ្រើសរើស​អាជីព​ដែល​ត្រឹមត្រូវ និង​ស័ក្តិសម​នឹង​អ្នក​បាន​ឆាប់​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ឱកាស​ជោគជ័យ​កាន់តែ​ខ្ពស់​ដែរ ។ ខាងក្រោម គឺជា​ជំហាន​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដើរ​មុន​ពេលធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​នេះ ៖

១. វាយតម្លៃ​លើ​ខ្លួនឯង
បុគ្គល​ម្នាក់​ៗ​មាន​គោលដៅ ទេព​កោសល្យ ចំណង់​ចំណូលចិត្ត និង​គោលការណ៍​ក្នុង​ជីវិត​ខុស​ៗ​គ្នា ។ មាន​ន័យ​ថា មាន​អាជីព​មួយ​ចំនួន​ស័ក្តិសម​នឹង​បុគ្គល​មួយ​ចំនួន និង​មិន​ស័ក្តិសម​សម្រាប់​បុគ្គល​មួយ​ចំនួន​ទៀត​ដែរ ។ ការ​វាយតម្លៃ​ដើ​ម្បៅ​ដឹង​ពី​អ្វី​ដែល​ក​អ្នក​ពូកែ​ធ្វើ ឬ​ចូល​ចិត្ត​ធ្វើ​អាច​អនុញ្ញាត​ឲ្យ​អ្នក​រកបាន​អាជីព​ដែល​អ្នក​ស្រលាញ់ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ជោគជ័យ​ខ្ពស់ ។

២. សិក្សា​ពី​ការងារ ឬ​មុខងារ​ដែល​អ្នក​ចាប់អារម្មណ៍
បន្ទាប់​ពី​យល់​ដឹង​បន្ថែម​ពី​ខ្លួនឯង​ហើយ អ្នក​ប្រហែលជា​បានដឹង​ពី​ការងារ​ដែល​អ្នក​អាច​ធ្វើ ឬ​ចាប់អារម្មណ៍​ចង់​ធ្វើ​ហើយ ។ ជាក់ស្តែង អ្នក​អាច​នឹង​មាន​ជម្រើស​ច្រើន​ដូច្នេះ​អ្នក​អាច​កត់​វា​ទុក​មុន​នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​មួយ​បន្ថែម ។ អ្វី​ដែល​អ្នក​គួរ​ដឹង​ពី​ការ​ស្រាវជ្រាវ​រួម​មាន​លក្ខខណ្ឌ តួនាទី​ការងារ ទស្សនៈវិស័យ​នៃ​ការងារ​នោះ ប្រាក់​ចំណូល និង​ឱកាស​ឡើង​តំណែង​ជាដើម ។

អ្នក​អាច​រក​ព័ត៌មាន​ទាំងនេះ​លើ​អ៊ី​ន​ធើ​ណែ​ត ឬ​សាកសួរ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែល​កំពុងធ្វើការ​ផ្នែក​នេះ​ឬ​ស្គាល់​មនុស្ស​ដែល​ធ្វើការ​ផ្នែក​នេះ​ជាដើម ។ នៅ​ពេល​ដែល​អ្នក​បានដឹង​បន្ថែម​ពី​ការងារ​នីមួយ​ៗ​ហើយ អ្នក​អាច​ចាប់ផ្តើម​បង្រួម​ជម្រើស​របស់​អ្នក​មក​ឲ្យ​បាន​តិច​ជាង​មុន​មក​ស្មើ ១ ទៅ ២ ជម្រើស​ជា​ការ​ស្រេច ។

៣. កំណត់​គោលដៅ និង​ផែនការ
គ្រាន់តែ​ដឹង​ពី​អាជីព​ដែល​អ្នក​ចាប់អារម្មណ៍​មិន​ទាន់​គ្រាប់​គ្រាន់​ទេ ។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីព​របស់​អ្នក​ពិតប្រាកដ​នោះ អ្នក​ត្រូវ​តែ​មាន​គោលដៅ​រយៈពេល​ខ្លី និង​វែង​ច្បាស់លាស់ ។ គោលដៅ​រយៈពេល​ខ្លី​របស់​អ្នកជា​គោលដៅ​ដែល​អ្នក​អាច​សម្រេច​ក្នុង​កំឡុង​ពេល​ពី ១ ទៅ ៣ ឆ្នាំ ខណៈ​ដែល​គោលដៅ​រយៈពេល​វែង​គឺ​រវាង ៣ ទៅ ៥ ឆ្នាំ ។
បន្ទាប់​ពី​នោះ​ហើយ អ្នក​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការងារ​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​ទាំងនោះ ។ ឧទាហរណ៍​ដូច​ជា​អ្នក​ត្រូវ​បន្ត​ការ​សិក្សា ឬ​ចូលរួម​ការ​ហ្វឹកហាត់​សម្រាប់​ជំនាញ​ណាមួយ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ