ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ពលករ​ខ្មែរ​រង​គ្រោះ​ឆេះ​ពេញ​​ខ្លួន​ក្រោយ​ផ្ទុះ​ហ្គា​ស​​កណ្តាល​សមុទ្រ​​នៅ​​​ថៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ឃើញ​ហើយ​ពិតជា​រន្ធត់​ចិត្ត​ក្រៃលែង ដែល​មាន​ពលករ​ខ្មែរ​មួយ​រូប​បាន​រង​គ្រោះ​ឆេះ​រលាក​ពេញ​មុខ​ និង​ខ្លួន ក្រោយ​ពី​រូប​លោក​បាន​ជួប​គ្រោះ​មហន្តរាយ​បាន​ផ្ទុះ​ហ្គា​ស​នៅ​កណ្តាល​​សមុទ្រ​លិច​ទូក នៅ​ប្រទេស​ថៃ ហើយ​ពលករ​ខ្មែរ​ដែល​មានឈ្មោះ​ថា «​លី​ហាវ​» បាន Live…

រាជធានី​ភ្នំពេញ​៖ ឃើញ​ហើយ​ពិតជា​រន្ធត់​ចិត្ត​ក្រៃលែង ដែល​មាន​ពលករ​ខ្មែរ​មួយ​រូប​បាន​រង​គ្រោះ​ឆេះ​រលាក​ពេញ​មុខ​ និង​ខ្លួន ក្រោយ​ពី​រូប​លោក​បាន​ជួប​គ្រោះ​មហន្តរាយ​បាន​ផ្ទុះ​ហ្គា​ស​នៅ​កណ្តាល​​សមុទ្រ​លិច​ទូក នៅ​ប្រទេស​ថៃ ហើយ​ពលករ​ខ្មែរ​ដែល​មានឈ្មោះ​ថា «​លី​ហាវ​» បាន Live វី​ដេ​អូ​ផ្ញើ​សារ​ផ្តាំ​ទៅ​ប្រពន្ធ​កូន និង​ដង្ហោយ​រក​ការ​ជួយ​សង្គ្រោះ​ដោយ​ក្តី​ឈឺផ្សារ​ ដោយសារ​តែ​របួស​នៃ​ការ​រលាកពេញខ្លួន ​និង​អណ្តែង​លើ​ផ្ទៃសមុទ្រ​អស់​រយៈពេល​២​យប់​២​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ ២០២០​នេះ ។

លោក​លី ហាវ ដែល​មាន​សំបុរ​ស្រអែម​បាន​ផ្តាំផ្ញើ​មក​ប្រពន្ធ​ និង​កូន​នៅ​ស្រុក​ខ្មែរ​ថា «​បើ​ឃើញ​វី​ដេ​អូ​​ហើយ អូន​កុំ​យំ សង្ឃឹមថា ​អូន​ឯង​មើលថែ​កូន​បាន​ល្អ​» ។ និយាយ​បន្ត​បង្ហាញ​វី​ដេ​អូ​របស់​ខ្លួន​នៅ​លើ​ផ្ទៃសមុទ្រ​ទន្ទឹងរង់ចាំ​មើល​ទូក​នេសាទ​ផ្សេង​ៗ​មក តែ​ពុំ​មាន​ស្រមោល​ទូក​អ្នកដំណើរ ឬ​ទូក​នេសាទ​ឆ្លងកាត់​កន្លែង​ដែល​លោក​ជួប​គ្រោះថ្នាក់​នោះ​ឡើយ ។

ពោល​​ទាំង​អួល​ដើម​.​ក អម​នឹង​ក្តី​ឈឺផ្សារ​នៃ​មុខរបួស​ដែល​រលាក​ឡើង​រោល​ខ្មៅ​មុខ​ និង​ដងខ្លួន លោក លី ហាវ បាន​ឲ្យ​ដឹង​ថា ឆ្នាំង​ហ្គា​ស​ផ្ទុះ​ឆេះ​ទូក​របស់​លោក ហើយរ​លាកខ្លួន​ និង​មុខ លោក​បាន​ពោល​ទៅ​កាន់​ប្រពន្ធ​ជា​ថ្មី​ថា «​ហើយ​បង​ក៏​គ្មាន​សង្ឃឹមថា បាន​ទៅ​ជួប​អូន​ឯង​ទៀត​ដែរ ។ នេះ​ជា​វី​ដេ​អូ​ឃ្លី​ប​ចុង​ក្រោយ​ដែល​បង​ថត​ផ្ញើ​ទៅ​អូន​» ។ លោក​បាន​ផ្តាំ​ទៅ​ប្រពន្ធ​ថា​ លោក​ស្រលាញ់​ប្រពន្ធ​ និង​កូន​ណាស់ ចង់​ជួប​មុខ​ប្រពន្ធ​និង​កូន​ណាស់ ។

ដោយ​ក្តី​ឈឺផ្សារ​នៃ​មុខរបួស​ដែល​រលាក​សូ​ម្បី​តែ​សក់​របស់​លោក​ក៏​ឆេះ​ឡើង​រួច​នោះ លោក លី ហាវ យំ​បណ្តើរ​និយាយ​ទៅ​កាន់​ប្រពន្ធ​បណ្តើរ​តាម​រយៈ​វី​ដេ​អូ Live ថា «​សង្ឃឹមថា​ អូន​ឯង​បាន​ឃើញ​វី​ដេ​អូ​ឃ្លី​ប​នេះ ។ នេះ​ជា​ដង្ហើម​ចុង​ក្រោយរ​បស់បង អង្គុយ​លើ​ពោង​ម្នាក់ឯង ទូក​ក៏​លិច​គ្មាន​អី​ទីពឹង​ទៀត​ទេ ។ បើ​គ្មាន​ឃើញ​ទូក​មក​ក្បែរ​ផង មាន​តែ​ស្លាប់​ហើយ ។ មើល​មុខ​បង​ឆេះ​អស់​ហើយ មិន​ដូច​មុន​ទេ​» ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​លោក​បាន Live ជូនដំណឹង​ទៅ​ប្រពន្ធ លោក​លី ហាវ បាន​ត្រឹមតែ​យំ​ស្រែក​រក​ទេវតា​ឲ្យ​ជួយ ព្រោះ​ឆេះ​ពេញ​ខ្លួន ហើយ​ទូក​ក៏​លិច​កណ្តាល​សមុទ្រ ហើយ​នៅ​កណ្តាល​សមុទ្រ​តែ​ម្នាក់ឯង ឃើញ​ហើយ​ទប់ទឹក​ភ្នែក​មិន​បាន​នោះ​ទេ ។ លោក​បាន​ត្រឹមតែ​ផ្តាំ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ចិញ្ចឹម​កូន​ឲ្យ​ធំធាត់​ឲ្យ​បាន​ល្អ​។

យ៉ាងណាមិញ ក្រោយ​ពីរ​សាត់អណ្តែត​លើ​ផ្ទៃសមុទ្រ​ដោយ​ក្តី​ឈឺចាប់ ដាច់​បាយ​ដាច់​ទឹក​អស់​រយៈពេល ៤ យប់ ទីបំផុត​លោក លី ហាវ ក៏​បាន​ជួប​មនុស្ស​គេ​ជួយ​សង្គ្រោះ ហើយ​លោក​បាន​ពោល​ថា «ព្រោះតែ​ជីវភាព​ក្រ​សំ​រាច​ចិត្ត​មក​ធ្វើការ​ស្រុក​ថៃ​គិត​ថា ​ជីវភាព​ប្រសើរ​តែ​មិន​ដូច​ការ​គិត​…😢😢 តែ​បែ​ជា​បរាជ័យ​ទៅ​វិញ​…😢😢» ។ ពេល​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា រូប​គាត់​បាន​មក​ដល់​គោក​ដោយ​សុវត្ថិភាព​ហើយ បច្ចុប្បន្ន​គាត់​នៅ​មន្ទីរពេទ្យ​។ អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក្ខ​របស់​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ