ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក​ម្មា​ការី​នី​រោងចក្រ​សឺ​ពី​យ៉ា​ប្រមាណ​៥០​នាក់​លើកគ្នា​ទៅ​ក្រសួង​ការងារ​ទាមទារ​ប្រាក់ខែ និង​ប្រាក់​បំណាច់​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ ក​ម្មា​ការី​នី​ប្រមាណ​៥០​នាក់ ក្នុង​ចំណោម​កម្មករ​ទាំងអស់​ប្រមាណ​២៧០​នាក់​របស់​រោងចក្រ​កាត់ដេរ សឺ​ពី​យ៉ា (​ខេ​ម​បូ​ឌា​) ហ្គា​មិន​ខូ​អិ​ល ធី​ឌី បាន​ធ្វើ​កូដកម្ម​ដោយ​លើកគ្នា​ដង្ហែ​ជា​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ កម្មករ ក​ម្មា​ការី​នី​ប្រមាណ​៥០​នាក់ ក្នុង​ចំណោម​កម្មករ​ទាំងអស់​ប្រមាណ​២៧០​នាក់​របស់​រោងចក្រ​កាត់ដេរ សឺ​ពី​យ៉ា (​ខេ​ម​បូ​ឌា​) ហ្គា​មិន​ខូ​អិ​ល ធី​ឌី បាន​ធ្វើ​កូដកម្ម​ដោយ​លើកគ្នា​ដង្ហែ​ជា​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទាមទារ អោយ​ថៅកែ​បើក​ប្រាក់ខែ​អោយ​គ្រប់​ចំនួន និង​ទាមទារ​ប្រាក់​ចំណា​ច់​ឆ្នាំ ។

ការ​ធ្វើ​បាតុកម្ម​នេះ បាន​ផ្ទុះ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ដោយ​កម្មករ ក​ម្មា​ការី​នី​បាន​ជួប​ប្រមូលគ្នា​នៅ​មុខ​ទីតាំង​រោងចក្រ ដែល​ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រួច​ដង្ហែ​ជា​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​រហូត​មក​ដល់​មុខ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួល​រថយន្ត​២​គ្រឿង ដឹក​មក​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក ។

តាម​កម្មករ​បានអោយ​ដឹង​ថា ការ​តវ៉ា​ទាមទារ​អោយ​ថៅកែ​រោងចក្រ​បើក​ប្រាក់ខែ​អោយ​គ្រប់​ចំនួន និង​ប្រាក់​បំណាច់​ឆ្នាំ ។ ជា​ទូទៅ​រោងចក្រ​នេះ បាន​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​១១ ដើមខែ ។ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ រោងចក្រ​បាន​បើក​ប្រាក់ខែ​អោយ​កម្មករ ក​ម្មា​ការី​នី តែ​៥០​ភាគរយ ដោយ​៥០​ភាគរយ​ទៀត​សន្យា​ថា បើក​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ដោយ​យក​លេស​ថា អត់​លុយ ។

កម្មករ​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ​ធ្វើការ​មួយ​ខែ​បើកប្រាក់​តែ​កន្លះ​ខែ ហើយ​ប្រាក់​នោះ​ចាយ​មិន​គ្រប់​កម្មករ​មិន​ព្រម​ទាមទារ​ប្រាក់ខែ​អោយ​គ្រប់​ចំនួន តែ​ថៅកែ​មិន​ព្រម​ថែម​ទាំង​បោះ​សំដី​ថា អោយទៅ​ប្តឹង​ណា​ក៏​ប្តឹង​ទៅ រួម​នឹង​កន្លង​មក​ថៅកែ​ចេះ​តែ​ពន្យា​ពេល មិន​បាន​បើកប្រាក់ ចំណា​ច់​ឆ្នាំ​៥​ភាគរយ​ទៀត​ហើយ​ចេះ​តែ​រំសាយ​កម្មករ​ជា​បន្តបន្ទាប់ ទើប​កម្មករ​ទាំងអស់​ក៏​បាន​លើកគ្នា​មក​កាន់​ក្រសួង​ការងារ​អោយ​ជួយ​ដោះស្រាយ​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ដង្ហែ​ជា​ក្បួន​ដោយ​ថ្មើរជើង​មក​ដល់​មុខ អាកាស​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ផ្នែក​ខាងកើត ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ សួរនាំ​មួយសន្ទុះ​ធំ​ក៏​បាន​ជួយ​រថយន្ត​ចំនួន​២​គ្រឿង​ដឹក​កម្មករ ក​ម្មា​ការី​នី​ទៅ​កាន់​ក្រសួង​ការងារ ត្រូវ​បាន​មន្ត្រី​ក្រសួង​ចេញ​មក​ណែនាំ​អោយ​កម្មករ ក​ម្មា​ការី​នី ត្រឡប់​ទៅ​រោងចក្រ​វិញ​រង​ចាំ​តំណាង​ក្រសួង និង​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​នៅ​វេលា​រសៀល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ