ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រី​អណ្តែង កូន​ប​ង្កែ​ប តង់​ចិញ្ចឹម និង​ចំណី​ចែក​ពលរដ្ឋ​ខេត្ត​៦​ក្នុង​ចំណោម​ខេត្ត​គោលដៅ​១១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​បញ្ជាក់​បាន​យក​កូន​ត្រី​អណ្តែង កូន​ប​ង្កែ​ប តង់​ចិញ្ចឹម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​បញ្ជាក់​បាន​យក​កូន​ត្រី​អណ្តែង កូន​ប​ង្កែ​ប តង់​ចិញ្ចឹម និង​ចំណី​ចែក​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦​ខេត្ត ក្នុង​ចំណោម​ខេត្ត​ជា​គោលដៅ​ចំនួន​១១ ។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក​ផ្ទាល់ បាន​សរសេរ​នៅ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​ថា អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី និង​កង្កែប ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ក្នុង​ខណ​:​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​បាន​ខិតខំ​ពុះពារ​យកចិត្តទុកដាក់​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ខាងលើ​នេះ​សម្រេច​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១- គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែសីហា​នេះ រដ្ឋបាល​ជលផល​បាន​នាំ​យក​កូន​ត្រី​អណ្តែង កូន​កង្កែប តង់​ចិញ្ចឹម និង​ចំណី​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​គោលដៅ​ចំនួន ៦ (​ឧត្តរមានជ័យ ព្រះ​វិហារ មណ្ឌល គី​រី រតនគីរី កំពង់ស្ពឺ និង​កំពត​) រួច​ហើយ ក្នុង​ចំណោម​ខេត្ត​គោលដៅ​ចំនួន ១១ (​ឧត្តរមានជ័យ ព្រះ​វិហារ មណ្ឌល​គី​រី រតនគីរី កំពង់ស្ពឺ កណ្តាល កំពត ស្វាយ​រៀង ប៉ៃលិន ត្បូងឃ្មុំ និង​ខេត្ត​ព្រះ​សីហ​នុ​)​។

លោក​រដ្ឋមន្ត្រី​ថា ខេត្ត​ទាំង​៦ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៣៦​គ្រួ​សារបាន​ទទួល​ជំនួយ​ក្នុង​នោះ​មាន​៖ ប្រជាពលរដ្ឋ​ចំនួន ១៩០​គ្រួសារ ទទួល​បានកូន​ត្រី​អណ្តែង ដោយ​គ្រួសារ​នីមួយ​ៗ​ទទួល​បានកូន​ត្រី​អណ្តែង​ចំនួន ៧០០​ក្បាល និង​តង់​០១ សរុប​មានកូន​ត្រី​អណ្តែង​ចំនួន ១៣៣ ០០០​ក្បាល ។ ប្រជាពលរដ្ឋ​ចំនួន ១៤៦​គ្រួសារ ទទួល​បានកូន​កង្កែប ដោយ​គ្រួសារ​នីមួយ​ទទួល​បានកូន​កង្កែប​ចំនួន ៤០០​ក្បាល និង​តង់​០១ សរុប​មានកូន​កង្កែប​ចំនួន ៥៨ ៤០០​ក្បាល ។

លោក​បន្ត​ថា ចំណី​សម្រាប់​កូន​ត្រី​អណ្តែង​មាន​ចំនួន ៧៣២​បាវ ស្នើ​នឹង ១៨​តោន ។ ចំណី​សម្រាប់​កូន​កង្កែប​មាន​ចំនួន ៤៨០​បាវ ស្នើ​នឹង ១២​តោន ។ ចំណី​បន្ថែម (​វីតាមីន​) សម្រាប់​កូន​ត្រី និង​កូន​កង្កែប​ចំនួន ៧៥០​កញ្ចប់ ។ ជា​បណ្តើរ​ៗ មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ជលផល​នឹង​នៅ​បន្ត​ចុះ​ចែក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​គោលដៅ​ឲ្យ​បាន​គ្រប់​ទាំង ១១​ខេត្ត​ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ទាន់​រដូវភ្លៀង​ចូលរួម​លើកកម្ពស់ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ប្រើប្រាស់​ថវិកា​ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ឲ្យ​មាន​តម្លាភាព សុ​ក្រឹត្យ​ភាព ប្រសិទ្ធភាព និង​ទទួល​បាន​ប្រសិទ្ធ​ផល​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ