ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២គ្រឿងបើកលឿន​ប៉ះគ្នា បណ្តាល​ឱ្យ​រងការខូច​​ខាត​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​រថយន្ត​​​២​គ្រឿង​​បាន​រង​​ការ​​ខូច​ខាតជា​​មធ្យម បន្ទាប់​ពី​បាន​​ប៉ះ​គ្នា​​ពេញទំ​ហឹង​ ខណៈ​​​បើក​​ក្នុង​ល្បឿន​​ដូច​គ្នា ​ដោយ​

ខេត្តព្រះសីហនុ ៖ ​រថយន្ត​​​២​គ្រឿង​​បាន​រង​​ការ​​ខូច​ខាតជា​​មធ្យម បន្ទាប់​ពី​បាន​​ប៉ះ​គ្នា​​ពេញទំ​ហឹង​ ខណៈ​​​បើក​​ក្នុង​ល្បឿន​​ដូច​គ្នា ​ដោយ​សំណាង​​ល្អ មិនមាន​​មនុស្ស​ណា​ម្នាក់​​​​រង​របួសធ្ងន់ ឬ​បាត់​បង់​​ជី​​វិត​ ​​ដែល​ហេតុ​​ការ​ណ៍​នេះ​​​​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​០៥​ និង​១៥​នាទី​​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៥ ស្ថិត​នៅ​ចំណុចអូរ​កំបុត ​ក្នុង​​ឃុំ​អូ​រចំណា ស្រុក​​ព្រៃ​​នប់ ខេត្ត​​ព្រះ​​សី​ហ​នុ ​។

​ជុំវិញ​​ហេតុ​ការណ៍​​នេះ សមត្ថ​កិច្ច​​ធ្វើ​កំណត់ហេតុ​​ពី​គ្រោះថ្នាក់​នេះ​​ទេ ដោយសារ​​តែ​ភាគី​​ទាំង​សង​ខាង​​បានសម្រួល​​គ្នា ដោយ​សម្រេច​ជួស​ជុល​រថយន្ត​រៀង​ៗ​​ខ្លួន តែបើ​យោង​​តាម​ការ​​អះអា​ង​​ពី​អ្នក​បានឃើញ​​ហេតុ​ការ​ណ៍​បាន​​អះអាង​​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​បាន​​កើតឡើង​​ដោយសារ​​តែ​រថយន្ត​ទេសចរ​ណ៍ ( VIP) ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា ព​ណ៌​ស ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 2X-1773 តៃកុង​​រត់គេច​ខ្លួន ​ក្រោយ​កើតហេតុ​​បាន​បើកបរ​ក្នុង​​ល្បឿន​យ៉ាង​​លឿន ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត​ (​ពី​ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ​)។​

ប្រភព​​បាន​​បន្ត​​ថា ចំពោះ​មូលហេតុ​នៃ​ការ​​បង្ក​​គ្រោះថ្នាក់​​នេះ ដោយសារ​តែ​រ​ថយន្ត​ទាំង​២ បើកបរ​​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ព្រោះតែ​ភាគី​​រថយន្តក្រុង​​បើក​ក្នុង​ល្បឿន​​លឿន ឯ​​រថយន្ត​​តូ​យ៉ូ​​តា​​១​បាំង​កន្លះ ​បត់​ពុំ​បាន​ស៊ី​ញ៉ូ​ឱ្យ​​បាន​​ត្រឹម​ត្រូវ​តាម​ច្បាប់​​បើកបរ ទើប​បណ្តាល​អោយ​​មាន​បញ្ហា​បែប​នេះ ​​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព