ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមានលំនៅជាប់សមុទ្រងាយរងគ្រោះដោយខ្យល់កន្ត្រាក់​​​

3 ឆ្នាំ មុន
  • កែប

ខេត្តកែប​ ៖​ ​ពលរដ្ឋ​32​គ្រួសារ​ មក​ពី​សង្កាត់​កែប​និង​សង្កាត់​ព្រៃធំ​ ក្រុងកែប​ ​​ខេត្ត​កែប​-​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​សីហា​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​។ ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោកស្រី​ទិ​ត្យ​ សុខា​…

ខេត្តកែប​ ៖​ ​ពលរដ្ឋ​32​គ្រួសារ​ មក​ពី​សង្កាត់​កែប​និង​សង្កាត់​ព្រៃធំ​ ក្រុងកែប​ ​​ខេត្ត​កែប​-​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​សីហា​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោកស្រី​ទិ​ត្យ​ សុខា​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុងកែប​បាន​មាន​ប្រសាសន៍​ឱ្យ​​ដឹង​​​ថា ​ប្រជាពលរដ្ឋ​32​គ្រួសារ​ ដែល​មានផ្ទះ​ជាប់មាត់​សមុទ្រ​ទទួល​​រង​គ្រោះ ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​ត្រូវ​បាន​ទទួល​អំណោយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​សង្កាត់​នី​មួយ​ៗ​។​ លោកស្រី​​មាន​ប្រសាសន៍​ថា បើ​គិត​ពី​គ្រោះ​មហន្តរាយ​ដែល​ខ្យល់​ក​ន្ទ្រា​ក់បាន​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ ពិតជា​មាន​ទំហំ​ធំធេង​ណាស់ ​តែ​សម្រាប់​គ្រួសារ​ដែល​មក​ទទួល​អំណោយ​ថ្ងៃនេះ ​គឺ​មាន​តិចតួច​បំផុត ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​វិជ្ជមាន​របស់​អាជ្ញាធរ​ខេត្ត​ស្រុក ​និង​ក្រុង​តែង​តែងតែ​ចុះ​មក​សួរ​សុខ​ទុក​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​មិន​ដែល​រំលង​ឡើយ​។

​ឯកឧត្តម​សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈអភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ទៀត​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​ផ្គរ​ភ្លៀងរលឹម​ និង​ខ្យល់​ក​ន្ទ្រា​ក់បាន​បោកបក់​អោយ​លំនៅឋាន​​ពលរដ្ឋ​32​គ្រួសារ បាន​​រង​ការ​ខូចខាត​ ខ្លះក៏​ស្រាល ​ខ្លះ​ក៏មានការ​ខូចខាត​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ក្នុង​សេចក្ដីរាយការណ៍​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ដោយសា​ខ្យល់​ក​ន្ទ្រា​ក់​នេះ​ទេ​។​

ឯកឧត្តម​សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ថា ​ខេត្ត​កែប​ជា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ ងាយ​រង​គ្រោះ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​ណាស់ ​។​ ​ការ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ថ្ងៃនេះ​ក្នុង​ថ្ងៃ​តែ​មួយ​ប៉ុន្តែ​ដាច់​ៗ​ដោយឡែក​ពី​គ្នា​នៅ​កន​នុង​សង្កាត់​ចំនួន​2​គឺ​សង្កាត់​កែប​និង​សង្កាត់​ព្រៃធំ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ក្រសួង​សុខ​ខា​ភិ​បាល​មិន​អោយ​ប្រមូល​មនុស្ស​ជួបជុំ​គ្នា​ច្រើន​ ។

អត្ថបទសរសេរ ដោយ