ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហាម​មិន​ឱ្យ​ព្យួរ​ទង់ជាតិ​បញ្ច្រាស់​ដាំដូង​ចុះ​ក្រោម

3 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​ខ្លួន ស្តី​ពី​ការ​ប្រើប្រាស់​ទង់ជាតិ ដើម្បី​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​ព្យួរ​ទង់ជាតិ​របស់​ខ្លួន​បញ្ច្រាស់​ដាំដូង​ចុះ​ក្រោម​។ ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន បាន​ពិនិត្យ​សេចក្តី​ព្រាង​វិសោធនកម្ម​លើ​ច្បាប់​ប្រើប្រាស់​ទង់ជាតិ កាលពី​ថ្ងៃ​សៅរ៍…

ចិន ៖ ប្រទេស​ចិន នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​ខ្លួន ស្តី​ពី​ការ​ប្រើប្រាស់​ទង់ជាតិ ដើម្បី​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​ព្យួរ​ទង់ជាតិ​របស់​ខ្លួន​បញ្ច្រាស់​ដាំដូង​ចុះ​ក្រោម​។

ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន បាន​ពិនិត្យ​សេចក្តី​ព្រាង​វិសោធនកម្ម​លើ​ច្បាប់​ប្រើប្រាស់​ទង់ជាតិ កាលពី​ថ្ងៃ​សៅរ៍ ដែល​ក្នុង​នោះ ការ​ព្យួរ​ទង់ជាតិ​ដាំ​ក្បាល​ចុះ​ក្រោម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិធី​ធ្វើ​ឱ្យ​ខូច​កិត្តិយស​នៃ​ទង់ជាតិ​។ នេះ​គឺជា​ការ​ប្រាប់​ឱ្យ​ដឹង​ពី​សំណាក់​ភ្នាក់ងារ​សារព័ត៌មាន Xinhua​។

ការ​ធ្វើ​វិសោធនកម្ម​នេះ ក៏​ហាមឃាត់ ការ​ចោល​សំរាម ផង​ដែរ ហើយ​និយាយ​ថា ទង់ជាតិ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ត្រូវ​តែ​បោះចោល​ឱ្យ​បាន​សមរម្យ​។ ការ​ប្រើប្រាស់​ទង់ជាតិ​នៅ​លើ​អ៊ី​ន​ធើ​រ​ណេ​ត ក៏​ត្រូវ​បាន​គេ​កំណត់​ផង​ដែរ​។ ការ​ធ្វើ​វិសោធនកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ទង់ជាតិ និង​លើកកម្ពស់​ការ​អប់រំ​អំពី​វា​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន ក៏​កំពុង​ពិនិត្យ​មើល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​និមិត្តសញ្ញា​ជាតិ​ដើម្បី​ហាមឃាត់​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើត​ទង់​ក្រហម​ផ្កាយ​ប្រាំ​ជា​ទង់ជាតិ​របស់​​ខ្លួន នៅ​ពេល​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៩ និង បាន​ចេញ​ច្បាប់​ស្តី​ពី​ទង់ជាតិ​នៅ​ឆ្នាំ​១៩៩០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ