ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​គួរ​ឱ្យច្រណែន​អត់? គ្រួសារ​របស់​អ្នក​នាង អម្ពរ ទេវី ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​តារា​សម្តែង​ស្រី​ជើង​ចាស់​រូប​សម្រស់​ស្រស់​សោភា​ សមជា​នារី​ខ្មែរ និង​នៅ​តែ​មាន​ប្រជា​ប្រិយភាព​ក្នុង​វិស័យ​សម្តែង​កុន​និង​ភាពយន្ត អ្នក​នាង អម្ពរ ទេវី កំពុង​តែ​មាន​ក្តី​សុខ​ជា​មួយនឹង​ក្រុម​គ្រួសារ​តូច​របស់​អ្នក​នាង​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាង​ប្រ​ងើយ​ ។ កាលពី​ថ្ងៃ​ទី​១០ ​សីហា…

​តារា​សម្តែង​ស្រី​ជើង​ចាស់​រូប​សម្រស់​ស្រស់​សោភា​ សមជា​នារី​ខ្មែរ និង​នៅ​តែ​មាន​ប្រជា​ប្រិយភាព​ក្នុង​វិស័យ​សម្តែង​កុន​និង​ភាពយន្ត អ្នក​នាង អម្ពរ ទេវី កំពុង​តែ​មាន​ក្តី​សុខ​ជា​មួយនឹង​ក្រុម​គ្រួសារ​តូច​របស់​អ្នក​នាង​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាង​ប្រ​ងើយ​ ។

កាលពី​ថ្ងៃ​ទី​១០ ​សីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ អ្នក​នាង អម្ពរ ទេវី បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​ជីវិត​គ្រួសារ​របស់​អ្នក​នាង ​នៅ​ក្នុង​ទឹកដី​មួយ​នេះ ជាមួយនឹង​ភាព​សប្បាយ​រីករាយ​យ៉ាង​មាន​ក្តី​សុខ ។

ក្នុង​ដំណើរ​កម្សាន្ត​ជុំ​គ្រួសារ​បែប​នេះ បើ​ទោះបីជា​ខ្លួន​មាន​អាយុ​កាន់តែ​ច្រើន​ទៅ​ហើយ​ក៏ អ្នក​នាង​នៅ​តែ​ផ្តល់​ភាព​កកក្តៅ​ដ៏​គ្រួសារ​របស់​នាង​យ៉ាង​ខ្លាំង​។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​រូបភាព​ដ៏​កម្រ​របស់​គ្រួសារ​របស់​តារា​សម្តែង​ស្រី​ជើង​ចាស់​រួច​មក បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ជា​ច្រើន បាន​សរសើរ​យ៉ាង​ខ្លាំង​ពី​ភាព​ផ្អែមល្ហែម ជាមួយនឹង​មនុស្ស​ជាទី​ស្រលាញ់ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លាន់មាត់​ថា បើ​ចាស់​ទៅ​បាន​គ្រួសារ​បែប​នេះ​ពិតជា​មាន​សុភមង្គល​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​សព្វថ្ងៃ​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​ក៏​ដោយ ក៏​អ្នក​នាង​​ឧស្សាហ៍​មក​លេង​នៅ​ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​ផង​ដែរ និង​បាន​ចូលរួម​សម្តែង​ខ្សែ​ភាគ​យន្ត​ខ្មែរ​មួយ​ចំនួន​ផង​ដែរ កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ៕