ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ប្រទាន​តំណែង​អគ្គ​សាវក​ក្នុង​ថ្ងៃឧបោសថសីល

3 ឆ្នាំ មុន

នៅ​ក្នុង​ថ្ងៃ​សម្រេច​ធម៌​ជាន់ខ្ពស់​របស់​ព្រះ​ធម្មសេនាបតី​សារីបុត្រ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី ខែមាឃ ព្រះ​បរម​សាស្តា​ទ្រង់​ធ្វើ​ចតុរង្គសន្និបាត​ក្នុង​វត្ត​វេឡុវ័ន ក្រុង​រាជគ្រឹះ ហើយ​ប្រទាន​តំណែង អគ្គ​សាវក​ស្តាំ​ឲ្យ​ព្រះ​សារីបុត្រ និង​អគ្គ​សាវក​ឆ្វេង​ឲ្យ​ដល់​ព្រះ​មោគ្គល្លាន ។ នៅ​ពេល​ដែល​ព្រះ​បរម​សាស្តា​ប្រទាន​តំណែង​អគ្គ​សាវក…

នៅ​ក្នុង​ថ្ងៃ​សម្រេច​ធម៌​ជាន់ខ្ពស់​របស់​ព្រះ​ធម្មសេនាបតី​សារីបុត្រ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី ខែមាឃ ព្រះ​បរម​សាស្តា​ទ្រង់​ធ្វើ​ចតុរង្គសន្និបាត​ក្នុង​វត្ត​វេឡុវ័ន ក្រុង​រាជគ្រឹះ ហើយ​ប្រទាន​តំណែង អគ្គ​សាវក​ស្តាំ​ឲ្យ​ព្រះ​សារីបុត្រ និង​អគ្គ​សាវក​ឆ្វេង​ឲ្យ​ដល់​ព្រះ​មោគ្គល្លាន ។

នៅ​ពេល​ដែល​ព្រះ​បរម​សាស្តា​ប្រទាន​តំណែង​អគ្គ​សាវក ដល់​ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​នោះ មាន​ភិក្ខុ​ជា​ច្រើន​ចោទ​ព្រះ​អង្គ​ថា ទ្រង់​ប្រទាន​តំណែង​ដោយ​យល់មុខ ព្រោះថា​តាម​ដែល​គួរ ទ្រ​ង់​​គួរ​ប្រទាន​តំណែង​អគ្គ​សាវក​ដល់​ភិក្ខុ​ទាំងឡាយ​ដែល​បួស​មុន តែ​ព្រះ​សាស្តា​បែរជា​រំល​ង​ភិក្ខុ​ទាំងនោះ​ចោល​អស់ មក​ប្រទាន​តំណែង​អគ្គ​សាវក​ដល់​ភិក្ខុ​ដែល​បួស​ក្រោយ​ភិក្ខុ​ទាំងនោះ​ទៅ​វិញ គឺ​ប្រទាន​ដោយ​យល់មុខ ។

ទ្រង់​ជ្រាប​រឿង​នេះ​ហើយ ព្រះ​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មិន​បាន​ឲ្យ​តំណែ​ង​ដល់​ពួក​ភិក្ខុ​ព្រោះ​យល់មុខ​ឡើយ តថាគត​ឲ្យ​តាម​បំណង​ដែល​ភិក្ខុ​នោះ​បាន​ប្រាថ្នា​មក​ផ្សេង​ៗ​គ្នា​ហើយ​ក្នុង​អតីតជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ