ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លាប់​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រសួង​ធ្វើការ​បំភ្លឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ២០២០​នេះ​ថា ពិតជា​មាន​ករណី​លាប់​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពិតមែន ហើយ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​លាប់​ឡើង​វិញ​នេះ មាន​​ចំនួន​ជាង​៤០​នាក់ ​ត្រូវ​បាន​​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ២០២០​នេះ​ថា ពិតជា​មាន​ករណី​លាប់​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពិតមែន ហើយ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​លាប់​ឡើង​វិញ​នេះ មាន​​ចំនួន​ជាង​៤០​នាក់ ​ត្រូវ​បាន​​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត ​។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យ​
ដឹង​ថា «​វា​ពិតជា​មាន​ករណី​លាប់​នេះ​ពិតមែន ដោយឡែក​ការ​លាប់​នេះ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ ប្រទេស​ជា​ច្រើន​ក៏​បាន​មាន​ករណី​នេះ​ដែរ​ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា កន្លង​មក ក្រសួង​បាន​ចេញ​សេចក្តីរាយការណ៍​ម្តង​ហើយពី​ករណី​លាប់​នេះ ប៉ុន្តែ​មាន​បងប្អូន​សារព័ត៌មាន​ខ្លះ​គាត់​យក​ទៅ​បូក​ថែម ដូចនេះ​វា​ធ្វើ​ឱ្យ​តួរ​លេខ​កើតឡើង ដូចនេះ​ខាង​ក្រសួង​មិន​បាន​ចេញ​សេចក្តី​ប្រកាស និង​ក្រសួង បាន​ធ្វើ​តែ​ករណី​វិជ្ជមាន អវិជ្ជមាន និង​ករណី​ជា​សះស្បើយ​ប៉ុណ្ណោះ​»​។

លោកស្រីបន្ថែម​ថា បើ​ងាក​ទៅ​មើល​ខាង​ពិភពលោក​វិញ ក្នុង​ករណី​លាប់​នេះ ក៏​គេ​មិន​បាន​រៀបរាប់​សេចក្តីរាយការណ៍​នោះ​ដែរ គឺ​គេ​និយាយ​តែ​អំពី​ករណី​ថ្មី (​ឈឺ​ថ្មី​) ករណី​ជា​សះស្បើយ និង​ករណី​ស្លាប់​ ។ លោកស្រី ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា «​គេ​មិន​រាប់​ករណី​លាប់​នេះ ដោយសារ​គេ​ចៀសវាង​ការ​ភាន់ច្រឡំ​​នេះឯង ដែល​វា​អាច​ធ្វើ​ឱ្យ​មានការ​ច្របូក​ច្របល់ ទៅ​លើ​បញ្ហា​តួ​​លេខ​នៃ​ចំនួន អ្នក​ដែល​រក​ឃើញ​ថ្មី​ពិតប្រាកដ និង​ចំនួន​ដែល​ព្យាបាល ។ ដូចនេះ ខ្ញុំ​សូម​ជំរាប​ជូន​ថា ​ហេតុ​អ្វី​បានជា​ក្រសួង​មិន​បាន​ជូន​ព័ត៌មាន​
នេះ​»​។

លោកស្រីបន្ថែម​ថា លោកស្រី​ធ្លាប់​បាន​ពន្យល់​ហើយ​ថា អ្នក​ដែល​គាត់​លាប់​នេះ បន្ទាប់​បាន​ធ្វើតេស្ត​២ដង ក្រោយ​ការ​ព្យាបាល​ជា​សះស្បើយ ដូចនេះ​គេ​ចាត់​ថា​ គាត់​បានជា​សះស្បើយ និង​អនុញ្ញាត​ឱ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ​កាលដែល​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​នេះ ក៏​យើង​មិន​អនុញ្ញាតឱ្យ​គាត់​ដើរហើរ ទៅ​ណា​​ផ្តេសផ្តាស់​ដែរ មាន​ន័យ​ថា ​ក្រុម​គ្រូពេទ្យ​មានការ​ណែនាំ​ដល់​ពួក​គាត់​ឱ្យ​បន្តដាក់​ខ្លួនឯង ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ១៤ ថ្ងៃ​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ