ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ដ៏​ល្បីឈ្មោះ​មួយ​របស់ Ellen អាច​នឹង​បិទ​​ក្នុង​ពេល​ឆាប់​ៗ​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កម្មវិធី​ល្បីឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់​នូវ​ភាព​កំប្លែង និង​ផ្ទុះសំណើច​យ៉ាង​ខ្លាំង​ទៅ​ដ៏​អ្នក​ទស្សនា​នោះ និង​ជា​ស្នាដៃ​របស់​អ្នក​ផលិតកម្ម​វិធី​ដ៏​ល្បីឈ្មោះ Ellen DecGeners អាច​នឹង​បិទ​កម្មវិធី​ទាំងស្រុង​ទៅ​លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​មាន​ឡើង​ទៅ​លើ​បុគ្គលិក​ការងារ​នៅ​ក្នុង​កម្មវិធី​នេះ​។…

រាជធានី​ភ្នំពេញ​ ៖ កម្មវិធី​ល្បីឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់​នូវ​ភាព​កំប្លែង និង​ផ្ទុះសំណើច​យ៉ាង​ខ្លាំង​ទៅ​ដ៏​អ្នក​ទស្សនា​នោះ និង​ជា​ស្នាដៃ​របស់​អ្នក​ផលិតកម្ម​វិធី​ដ៏​ល្បីឈ្មោះ Ellen DecGeners អាច​នឹង​បិទ​កម្មវិធី​ទាំងស្រុង​ទៅ​លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​មាន​ឡើង​ទៅ​លើ​បុគ្គលិក​ការងារ​នៅ​ក្នុង​កម្មវិធី​នេះ​។

ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ ព​ត៌​មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​ភាព​ចម្រូង​សម្រាស រវាង​បញ្ហា​បុគ្គលិក​ធ្វើការ ជាមួយនឹង​អ្នក​ផលិតកម្ម​វិធី​កំប្លែង​ដ៏​ល្បីឈ្មោះ​មួយ​នេះ​គឺ Ellen DecGeners ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធ និង​រើសអើង​គ្នា​នៅ​ពីក្រោយ​កម្មវិធី​ដ៏​ល្បីឈ្មោះ​មួយ​នេះ​។

បន្ទាប់​ពី​លេចឡើង​នូវ​ព​ត៌​មាន​ផ្ទៃក្នុង​របស់​កម្មវិធី​មួយ​នេះ ទៅ​កាន់​មហាជន អ្នកគាំទ្រ​អោយ​បានដឹង​រួច​មក កម្មវិធី​មួយ​នេះ​ទទួល​បានការ​រិះគន់​ជា​ច្រើន​ទៅ​លើ​អត្ត​ចរិត​របស់ Ellen នៅ​ពីក្រោយ និង​ពីមុខ​កម្មវិធី​មួយ​នេះ រហូត​មានការ​លើក​ឡើង ពី​អតីត​អ្នកធ្វើការ​ងារ​ចាស់​ៗ​បាន​និយាយ​ដូច​ៗ​គ្នា​ថា Ellen DecGeners មិនមែន​ជា​មនុស្ស​ល្អ​ដូចដែល​នាង​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​នោះ​ឡើយ​។

យាង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព​ត៌​មាន​របស់ The Daily Mail កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​បាន​លើក​ឡើង​ថា កម្មវិធី​ដែល​មានឈ្មោះ​ថា​«the ellen talk show» អាច​នឹង​បិទ​កម្មវិធី​មួយ​នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធ និង​រើសអើង​ពណ៌​សម្បុរ​ទៅ​លើ​បុគ្គលិក​ការងារ​។

យ៉ាងណាមិញ ដើម្បី​បង្កើត​ភាព​ជា​អ្នកដឹកនាំ និង​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​ទៅ​ដល់​បុគ្គលិក​ការងារ Ellen មាន​តែ​ជម្រើស​មួយ​គត់​នៅ​ក្នុង​ការ​ទទួលខុសត្រូវ​នោះ​គឺ ការ​បិទ​កម្មវិធី​ទាំងមូល ដែល​ខ្លួន​បាន​បង្កើត​អស់​រយៈពេល​១៧ ឆ្នាំ​នេះ សម្រាប់​រក​យុត្តិធម៌​ទៅ​ដល់​បុគ្គលិក នេះ​បើ​យាង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព​ត៌​មាន The Daily Mail ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មានការ​ចេញ​មុខ​បកស្រាយ​ផ្ទាល់ ពី​អ្នក​ផលិតកម្ម​វិធី​មួយ​នេះ​នៅឡើយ​នោះ​ទេ ទៅ​ដល់​អ្នកគាំទ្រ និង​បុ​គ្គិល​របស់​ខ្លួន​ថា​នឹង​បិទ​កម្មវិធី​ទាំងស្រុង ឬ​ក៏​យ៉ាងណា​៕ (កែសម្រួលដោយ ៖ ធីតា​)

កែសម្រួលដោយ