ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ត្រូវ​ភ្នាក់ងារ​សម្ងាត់​ជម្លៀស​ចេញ​ ក្រោយ​ឮ​ស្នូរ​កាំភ្លើង​ក្បែរ​សេត​វិមាន​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​ភ្នាក់ងារ​សម្ងាត់​ជម្លៀស​ចេញ​ភ្លាម​ៗ ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​លោក​កំពុង​ធ្វើ​ក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​ទី​១០ ខែ​​សីហា​ ឆ្នាំ២០២០។ ប៉ុន្មាន​នាទី​ក្រោយមក​លោក​បាន​វិល​មក​ជួប​បណ្ដា​អ្នកកាសែត​វិញ និង​បាន​ថ្លែង​ថា​ការ​ចាកចេញ​របស់​​លោក​នោះ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​ភ្នាក់ងារ​សម្ងាត់​ជម្លៀស​ចេញ​ភ្លាម​ៗ ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​លោក​កំពុង​ធ្វើ​ក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​ទី​១០ ខែ​​សីហា​ ឆ្នាំ២០២០។

ប៉ុន្មាន​នាទី​ក្រោយមក​លោក​បាន​វិល​មក​ជួប​បណ្ដា​អ្នកកាសែត​វិញ និង​បាន​ថ្លែង​ថា​ការ​ចាកចេញ​របស់​​លោក​នោះ មក​ពី​មាន​ឮ​​ស្នូរ​កាំភ្លើង​មួយ​នៅ​ជិត​សេត​វិមាន​។ លោក​ថា ​ភ្នាក់ងារ​សម្ងាត់​បាន​បាញ់​​ទៅ​លើ​ខ្មាន់​​កាំភ្លើង​នោះ​។ ចំណែក​វេ​ប​សាយ​របស់​សេត​វិមាន បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ ពី​ការ​​ជម្លៀស​ប្រ​ធានា​ធិ​តី​ចេញ​នោះ​ ដោយ​រៀបរាប់​ថា ភ្នា​ក់​សន្តិសុខ​នៅ​អែប​ប្រធានាធិបតី បាន​នាំ​លោក​​ចេញ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន តែ​មិន​បាន​ពន្យល់​ថា មក​ពី​មានរឿង​អ្វី​ឡើយ​។

លោក​ដូ​ណា​ល់ ​ត្រាំ ​ចាប់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ហើយ​ពេល​ចាប់ផ្ដើម​សន្និសីទ​សារព័ត៌មាន​ភ្នាក់ងារ​សនិ្ត​សុខ​បាន មក​ខ្សឹប​លោក​ បន្ទាប់​មក​ប្រធានាធិបតី​បាន​ចាកចេញ​អម​ការពារ​ដោយ​បណ្ដា​ភ្នាក់ងារ​សម្ងាត់​។

លោក​ដូ​ណា​ល់​ ត្រាំ ​ពេល​វិល​មក​ជួប​បណ្ដា​អ្នកកាសែត​វិញ​បាន​ពន្យល់​ថា ប៉ូលិស​បាន​បាញ់​លើ​មនុស្ស​ណា​ម្នាក់ ហើយ​ជនសង្ស័យ​ត្រូវ​ប​ញ្ជូ​ល​ទៅ​កាន់​មន្ទីរពេទ្យ​។ លោក​ថា ​តាម​អ្វី​ដែល​លោក​ដឹង​ជន​នោះ​រង​ការ​បាញ់ប្រហារ​ពី​សំណាក់​កងកម្លាំង​ការពារ​ប្រធានាធិបតី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ