ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សាលាដំបូង​ចេញ​ដីកា​មិន​ឱ្យ​ពលរដ្ឋ​ដក​ដំឡូង​មី តំណាងរាស្ត្រ​ជួយ​អន្តរាគមន៍ ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួលបញ្ជា​ពី​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល ប៉ៃលិន ក្រុមការងារ​ការិយាល័យ​តំណាងរាស្ត្រ​មាន​គ្នា​ជាង​១០​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ នៃ​ការិយាល័យ​តំណាងរាស្ត្រ

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួលបញ្ជា​ពី​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល ប៉ៃលិន ក្រុមការងារ​ការិយាល័យ​តំណាងរាស្ត្រ​មាន​គ្នា​ជាង​១០​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ នៃ​ការិយាល័យ​តំណាងរាស្ត្រ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ម៉​ម ហម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ ទាំង​ពីរ​នាក់​ជា​អនុប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ការិយាល័យ​តំណាង​រា ស្ត្រ​ខេត្ត​ប៉ៃលិន បាន​ដុតដៃដុតជើង​នាំ​គ្នា​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដាំ​ដំណាំ​ដំឡូង​មី​មួយ​កន្លែង ដែល​ត្រូវ​បាន​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ចេញ​ដីកា​រក្សា​ការពារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ឈ្មោះ ណាយ ថន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ ជា ចាន់​ថា​នី អាយុ​៤៧​ឆ្នាំ ធ្វើការ​ដក​លក់​ដើម្បី​យក​ប្រាក់​សង​ជំពាក់​បំណុល​គេ​នោះ​ទេ ។ 

ការ​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០ និង​៣០​នាទីរ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ស្រែ​អន្ទាក់ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ 

សូម​បញ្ជាក់​ថា បន្ទាប់​ពី​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត ចេញ​ដីកា​រក្សា​ការ ពារ​មិន​ឱ្យ​ម្ចាស់​ដំឡូង​មី​ខាងលើ​ដក​ដំឡូង​នៅ​ក្នុង​ចម្ការ​ចំនួន​៧​ហិ​កតា និង​ដំឡូង​មី​ផ្សេង​ៗ​ទៀ ត​នៅ​ក្បែរ​គ្នា​នោះ​ដែរ ដើម្បី​យក​ប្រាក់​សង​ជំពាក់​បំណុល​គេ ត្រូវ​ម្ចាស់​ដី​កើតទុក្ខ​មិន​សុខចិត្ត ក៏​ដាក់​ពាក្យ​ប្តឹង​សុំ​ការ​អន្តរាគមន៍​ពី​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ហើយ​ក្រុមការងារ​ការិយាល័យ​តំណាងរាស្ត្រ ក៏​ធ្លាប់​ធ្វើការ​ដោះស្រាយ​បញ្ហា​ម្តង​រួច​មក​ហើយ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមការងារ​ចុះ​ដោះស្រាយ ដើម្បី​បញ្ចប់​រឿងរ៉ាវ​នោះ​ផង​ដែរ ៕