ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ ១២-១៨ ខែសីហា​នេះ កម្ពុជា​នឹង​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​ព្រឹក​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១២-១៨ ខែសីហា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​ព្រឹក​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១២-១៨ ខែសីហា ឆ្នាំ ២០២០ ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួម​ជាមួយនឹង ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​បាន​បន្ត​ថា តាម​រយៈ​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ ។ ដោយ​ព្យុះ​ចំនួន​០២ បាន​នឹង​កំពុង​កើត​មាន​ក្នុង​នោះ​ព្យុះ​ទី ៥ ឈ្មោះ យ៉ាង​មី (JANGMI) បច្ចុប្បន្ន​ស្ថិត​ក្បែរ​ឧបទ្វីប​កូរ៉េ នឹង​បន្តដំណើរ​ទៅ​ភាគ​ខាងជើង ។ ឯ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទន្ទឹម​នឹង​កោះ​តៃវ៉ាន់ ព្យុះ​ទី​៦ ឈ្មោះ មេខា​ឡា (MEKKHALA) បាន​នឹង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ណា​ន់​ជី​ន ប្រទេស​ចិន ។

ដោយ​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។
ចាប់ពី​ថ្ងៃ​ទី ១២-១៣ ខែសីហា បណ្តា​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់​ពី​នោះ ភ្លៀង​នឹង​កើនឡើង​ទាំង​បរិមាណ ទាំង​ភាព​សាយភាយ​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ។

បណ្តា​ខេត្ត​នៅ​វាលទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ដែល​មាន ព្រំប្រទល់​ជាប់​និង​វៀតណាម​អាច​នឹង​មាន​ភ្លៀង​ច្រើន ។
២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។
៣- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ។

ក្រសួង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើត​មាន ជា​ពិសេស នៅ​តំបន់​វាលទំនាប​កណ្តាល​ផង​ដែរ ៕